- 2018-07-12 02:55:34
- ព័ត៌មាន
បន្ទាប់ពីភ្លៀងធ្លាក់ច្រើនថ្ងៃនៅតំបន់សំខាន់ៗរួច កម្ពុជានឹងមានកូនរដូវប្រាំង១ទៀត
- 2018-07-12 02:55:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីភ្លៀងធ្លាក់ច្រើនថ្ងៃនៅតំបន់សំខាន់ៗរួច កម្ពុជានឹងមានកូនរដូវប្រាំង១ទៀត
ចន្លោះមិនឃើញ
ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងពីការព្យាករអាកាសធាតុ កម្ពុជានឹងមានភ្លៀងធ្លាក់ ចាប់ពីថ្ងៃទី១២ ដល់១៨ ខែកក្កដា ឆ្នាំ២០១៨ ឲ្យប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្ន ជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ។
ការព្យាករណ៍ឲ្យដឹងថា កម្ពុជារងឥទ្ធិពលខ្យល់មូសុងនិរតី និងប្រព័ន្ធសម្ពាធទាប បណ្ដាខេត្ត ជាប់ឆ្នេរសមុទ្រ នឹងមានភ្លៀងធ្លាក់ច្រើនជាបន្តបន្ទាប់ មានខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ឥទ្ធិពលអាកាសធាតុនេះ នឹងធ្វើឲ្យមានភ្លៀងធ្លាក់នៅតាមរាជធានីភ្នំពេញ និងបណ្ដាមួយចំនួន ដូចជាខេត្តកណ្ដាល កំពង់ស្ពឺ និងតាកែវ ហើយបណ្ដាខេត្តដទៃទៀត នឹងមានភ្លៀងធ្លាក់រាយប៉ាយជាបន្តបន្ទាប់ ក្នុងបរិមាណពីមធ្យមទៅច្រើន។
ដោយឡែក បន្ទាប់ពីភ្លៀងធ្លាក់ច្រើនថ្ងៃរួចហើយ ក្រសួងធនធានទឹក បង្ហើបថា កម្ពុជាក៏នឹងមាន កូនរដូវប្រាំងនៅចុងខែកក្កដា ដល់ខែសីហា។ កូនរដូវប្រាំង រយៈពេលខ្លីនេះ ក្រសួងធនធានទឹក និងឧតុនិយម មិនទាន់ចេញសេចក្ដីជូនដំណឹងជាផ្លូវការនៅឡើយ ដោយក្រសួងបានឆ្លើយតបសំណួរនឹងប្រជាពលរដ្ឋប៉ុណ្ណោះ។