• 2018-07-13 10:20:00
  • សុខភាព

អ្នក​អត់​ទាន់​មាន​កូន កុំ​អាល​បន្ទោស​គ្នា ដឹង​វីតាមីន​ ៩មុខ ​​បង្កើន​ឱកាស​មាន​កូន​របស់​បុរស

  • 2018-07-13 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការពិត​ជា​ពិសេស​មួយ​សម្រាប់​ភាព​អាច​មាន​កូន​បាន​របស់​បុរស​នោះ​គឺថា រាងកាយ​របស់​ពួកគេ​មាន​តុល្យភាព​នៃ​អ័រម៉ូន និង​ប្រូតេអ៊ីន។ ចំណុច​នេះ​គឺ អាច​ជួយ​បង្កើត​ជា​មេ​ជីវិត​ឈ្មោល​ដែល​ផ្ដល់​សុខភាព​ល្អ មុន​ឈាន​ទៅ​បង្កើត​ជា​កូន​បាន​ដែរ​។

មាន​វិធី​ច្រើន​ណាស់ ​ដែល​គេ​អាច​ជួយ​ឲ្យ​បុរស​មាន​សមត្ថភាព​បង្កើន​ភាព​មាន​កូន​បាន​។

​ដំបូង​ឡើយ ចូរ​ចៀស​ឲ្យ​ឆ្ងាយ​ពី​ការ​ប៉ះ​ពាល់​ប្រដាប់​ភេទ​ជាមួយ​នឹង​កម្ដៅ ដូចជា ការ​ងូត​ទឹក​ក្ដៅ ត្រាំ​ទឹក​ក្ដៅ ឬ​នៅ​ក្នុង​បន្ទប់​សូ​ណា​។ ចូរ​កុំ​ដាក់​កុំព្យូទ័រ​ Laptopលើ​ភ្លៅ និង​ត្រូវ​ដាក់​ទូរស័ព្ទ​ដៃ​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​។

ករណី​អ្នក​ត្រូវ​ការ​ប្រើ​ថ្នាំ​ដោយមាន​វេជ្ជបញ្ជា ចូរ​និយាយ​ជាមួយ​គ្រូពេទ្យ​ ថា​តើ​ថ្នាំ​ទាំង​នេះ​អាច​ប៉ះពាល់​ដល់​មេ​ជីវិត​ឈ្មោល​ ឬ​អត់?​ ​ជាទូទៅ បើ​សិន​ជា​បេះដូង ឬ​ខួរក្បាល​មាន​សុខភាព​ល្អ​ហើយ វា​ក៏​ល្អ​ចំពោះ​ពងស្វាស​មនុស្ស​ប្រុស​ដែរ​។

របៀប​រស់នៅ​ដែល​មាន​ការ​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ធាត់​ជ្រុល​ពេក​ មិនមែន​ជា​រឿង​ល្អ​សម្រាប់​សុខភាព​ទូទៅ​ឡើយ ហើយ​វា​ក៏​មិន​ល្អ​ចំពោះ​សមត្ថភាព​នៃ​ការ​មាន​កូន​ដែរ​។

​អ្នក​ជំនាញ​បាន​ណែនាំ​ថា របប​អាហារ​ដែល​មាន​អង់​ទី​អុក​ស៊ី​ដង់​ខ្ពស់ ដូចជា បន្លែ និង​ផ្លែឈើ​ដែល​មាន​ពណ៌​ខុស​ៗ​គ្នា គឺជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​ជំរុញ​ដល់​សុខភាព ហើយ​បង្កើន​សមត្ថភាព​មាន​កូន​របស់​មនុស្ស​ប្រុស​ថែមទៀត​។ ក្រៅ​ពី​នេះ​វា​ក៏​មាន​វីតាមីន​ផ្សេងៗ​ទៀត​ដែល​ជួយ​ដល់​ការ​មាន​កូន​របស់​បុរស​ដែរ​ដូចជា​

១. ​វីតាមីន C

វា​គឺជា​វីតាមីន​ដែល​រលាយ​ក្នុង​ទឹក ហើយ​ក៏​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល ព្រមទាំង​បន្ថយ​ការខូចខាត​របស់​កោសិកា​ជាច្រើន​នៃ​រាងកាយ​ផង​ដែរ​។ ​ ២. វីតាមីន E

គឺជា​អង់​ទី​អុក​ស៊ី​ដង់​មួយ​ប្រភេទ​ដែល​ធ្វើការ​យ៉ាង​ល្អ​ជាមួយ​នឹង​វីតាមីន C ក្នុង​ការ​បោសសម្អាត​សារធាតុ​អាក្រក់​ៗ​ចោល និង​បង្កើន​គុណភាព​មេ​ជីវិត​ឈ្មោល​។

៣. Co Enzyme Q10

វា​គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​មុខងារ​របស់​កោសិកា​ទាំងអស់​ក្នុង​ខ្លួន ហើយ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ថា ជួយ​ពង្រឹង​ដល់​ចំនួន និង​ការ​ធ្វើ​ចលនា​របស់​មេ​ជីវិត​ឈ្មោល​ផង​ដែរ​។ ​ ៤. ជាតិ​ស័ង្កសី​

គឺជា​ជាតិ​រ៉ែ​ដ៏​សំខាន់​មួយ​ដែល​អាច​ជួយ​ដល់​មេ​ជីវិត​ឈ្មោល និង​បង្កើន​អត្រា​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​។

៥. សេ​ឡេ​ញ៉ូម​

គឺជា​ជាតិ​រ៉ែ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​រាងកាយ​ប្រើប្រាស់​ក្នុង​ការ​ប្រឆាំង​ការខូចខាត​ដោយ​សារ​អង់​ស៊ីត​កម្ម និង​ពង្រឹង​ដល់​លទ្ធភាព​នៃ​ការ​មាន​កូន និង​សុខភាព​ទូទៅ​។

៦. តែ​បៃតង​

មាន​សារធាតុ​ផ្ដល់​សុខភាព​ច្រើន​ដែល​បង្កើន​សមត្ថភាព​មាន​កូន​បាន​។ ការ​ញ៉ាំ​តែ​បៃតង​គឺជា​រឿង​សំខាន់​មួយ​ចំពោះ​រឿង​នេះ​។

៧. ទំពាំងបាយជូរ​ពណ៌​ក្រហម ទឹក​ទំពាំងបាយជូរ​ក្រហម និង​ស្រា​ក្រហម​

គឺ​មាន​សារធាតុ Resveratrol ខ្ពស់ ហើយ​ក៏​ត្រូវ​បាន​គេ​បង្ហាញ​ថា ជា​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំង​មួយ​ដែល​អាច​ពង្រឹង​ដល់​គុណភាព​មេ​ជីវិត​ឈ្មោល​បាន​។

៨.សារធាតុ Lycopene

វា​មាន​មិន​ច្រើន​ឡើយ​លើ​បុរស​ដែល​មិន​អាច​មាន​កូន​បាន ប៉ុន្តែ​អ្នក​អាច​រក​បាន​យ៉ាង​ល្អ​ពី​ធម្មជាតិ ដែល​មាន​ក្នុង​ផ្លែឈើ និង​បន្លែ​ពណ៌​ក្រហម ជាពិសេស​ផ្លែ​ឪឡឹក​តែ​ម្ដង​។

៩. វីតាមីន D

បុរស​ដែល​កង្វះ​វីតាមីន​នេះ ត្រូវ​បាន​គេ​រក​ឃើញ​ទៀត​ថា មាន​ចំនួន​មេ​ជីវិត​ឈ្មោល​ចុះ​ទាប និង​មិន​ងាយ​មាន​កូន​ឡើយ​៕

ប្រភព៖ Health.com.kh ប្រែ​សម្រួល៖ ពៅ រក្សា

មតិយោបល់