- 2018-07-19 03:22:55
- ព័ត៌មាន
ជំទាវទី ១អាមេរិក ប្រែទឹកមុខខុសធម្មតា ក្រោយចាប់ដៃបុរសខ្លាំងរុស្ស៊ី (មានវីដេអូ)
- 2018-07-19 03:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំទាវទី ១អាមេរិក ប្រែទឹកមុខខុសធម្មតា ក្រោយចាប់ដៃបុរសខ្លាំងរុស្ស៊ី (មានវីដេអូ)
ចន្លោះមិនឃើញ
វីដេអូមួយបានបង្ហាញពីជំទាវទីមួយអាមេរិក Melania Trump ប្រែទឹកមុខគួរឲ្យចម្លែកក្រោយពេលចាប់ដៃជាមួយលោក វ្លាឌីមៀរ ពូទីន អំឡុងជំនួបរវាងអាមេរិក និងរុស្ស៊ីក្នុងប្រទេសហ្វាំងឡង់។
លោកពូទីនត្រូវបានគេមើលឃើញថា បង្ហាញស្នាមញញឹម និងងក់ក្បាល ចំណែកឯជំទាវទីមួយក៏មានទឹកមុខធម្មតា ខណៈពេលចាប់ដៃជាមួយគ្នា។ ប៉ុន្តែនៅពេលដែលលោក ពូទីន ប្រលែងដៃ និងងាកមុខចេញ ស្រាប់តែជំទាវទីមួយប្រែទឹកមុខស្លេកស្លាំងហាក់ដូចជាតក់ស្លុត និងភ័យរន្ធត់ទៅវិញ។
យ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងមូលហេតុពីក្រោយដែលធ្វើឲ្យជំទាវទីមួយប្រែទឹកមុខខុសធម្មតាដូច្នោះទេ ប៉ុន្តែវីដេអូនេះ កំពុងត្រូវបានចេញរំលែកយ៉ាងច្រើន និងល្បីល្បាញខ្លាំងក្នុងបណ្ដាញសង្គម Twitter៕
សូមទស្សនាវីដេអូខាងក្រោម ៖
ចុចអាន ៖