• 2018-07-22 07:07:50
  • ចរាចរណ៍

កំណាត់ផ្លូវជាតិសំខាន់ៗចំនួន២ នឹងជួសជុលរួចរាល់មុនថ្ងៃទី ២៨ កក្កដា

  • 2018-07-22 07:07:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីនៃក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងក្នុងដំណើរចុះមើលការដ្ឋារកំពុងជួសជុលបន្ទាន់ កំណាត់ផ្លូវជាតិលេខ០៣ និង #ផ្លូវជាតិលេខ៤១ ថាផ្លូវទាំងពីរនឹងរួចរាល់នៅមុនថ្ងៃ២៨ កក្កដា ខាងមុខនេះ។

ក្រោយភ្លៀងធ្លាក់ជោកជាំរយៈពេលប៉ុន្មានថ្ងៃ បណ្ដាលឲ្យផ្លូវសំខាន់ៗមួយចំនួនរបស់កម្ពុជាខូចខាត ដោយសារជំនន់ទឹកភ្លៀង និងការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់។

គួរជម្រាបថា ផ្លូវ​​សំខាន់ៗ​ឆ្ពោះ​ទៅ​បណ្ដា​ ខេត្ត​កំពង់​ស្ពឺ​ ខេត្ត​បាត់ដំបង ​ខេត្ត​ប៉ៃលិន និងផ្លូវ​ជាតិ​លេខ​៤ ឆ្ពោះ​ទៅ​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កោះកុង​ ក៏រងការខូចខាតគួរឲ្យកត់សម្គាល់ផងដែរ៕

អត្ថបទ៖ ស៊ិន សាវ៉េត

រូបភាព៖ ក្រសួងសាធារណការនិងដឹកជញ្ជូន

មតិយោបល់
អត្ថបទថ្មី