• 2018-07-23 04:04:22
  • ចរាចរណ៍

អ្នកភ្នំពេញ បើមិនចាំបាច់ទេ ​ថ្ងៃទី ២៧ ​កក្កដានេះ កុំទៅណា ប្រយ័ត្នខកជើង

  • 2018-07-23 04:04:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ធានា​បរិយាកាស​នៃ​ការ​បិទ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នៅថ្ងៃ​ទី ២៧ ​កក្កដា​ ឆ្នាំ ២០១៨ ​ខាងមុខនេះ។

​រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ បាន​ជូន​ដំណឹង​អំពី​ចរាចរណ៍​លើ​ដង​វិថី​សំខាន់ៗ ​ដែល​នឹង​ត្រូវធ្វើ​ក្បូនដង្ហែរ​ ដែលមាន​ដូចខាងក្រោម៖

មហាវិថីកម្ពុជាក្រោម កំណាត់មហាវិថីសម្ដេចមុនីរ៉េត កំណាត់មហាវិថីសម្ដេចសុធារស កំណាត់មហាវិថីម៉ៅសេទុង កំណាត់មហាវិថីព្រះមុនីវង្ស​ កំណាត់មហាវិថីព្រះសីហនុ​ ​ផ្លូវ​ជាតិ​លេខ ៥ ​ផ្លូវ​ជាតិ​លេខ៦ ​ផ្លូវ​ជាតិ​លេខ១ ​ផ្លូវ​ជាតិ​លេខ២ ​ផ្លូវមិត្តភាព​ភ្នំពេញ-ហាណូយ​ ​ផ្លូវ​ណតប្រ៊ីត​ ​ផ្លូវ​ចោមចៅ ផ្លូវលេខ​ ២៧១​ ផ្លូវ​លេខ​ ៧០​ និងផ្លូវដទៃ​ទៀត​។

ហេតុ​ដូចនេះ​ សូមប្រជាពលរដ្ឋ​នៅភ្នំពេញ ដែលគ្រោង​ធ្វើដំណើរទៅតាម​វិថីខាងលើ មេត្តាបញ្ចៀសចរាចរជាបណ្ដោះ​អាសន្ន បើសិន​មិនចាំបាច់​ ពុំ​គួរ​ធ្វើដំណើរឆ្លងកាត់​ ចាប់ពី​ម៉ោង​ ៦ព្រឹក​ រហូតដល់​ដង្ហែរ​ត្រូវបាន​បញ្ចប់​។​

សេចក្ដីជូនដំណឹង

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់