• 2018-07-23 07:32:18
  • ព័ត៌មាន

ដំណឹងបន្ទាន់! ទឹកទន្លេសេសាន ហក់ដល់កម្រិតកម្ពស់ ប្រកាសឲ្យប្រុងប្រយ័ត្នហើយ

  • 2018-07-23 07:32:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតត្រឹមម៉ោង ២ រសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បាន​បន្តជន់ឡើងដល់កម្ពស់ ៨ ម៉ែត្រ ដែលជាកម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្នហើយ។ ពេល​នេះ ទឹកបានលិចចូលតំបន់ទំនាបមួយចំនួននៅតាមដងទន្លេ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​ទាន់​ហេតុការណ៍​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នៅ​មុន​នេះ​បន្តិច។

សូម​ជម្រាប​ជូន​ថា នៅ​ថ្ងៃ​នេះ ទឹកទន្លេសេសាន ក្នុងខេត្តរតនគិរី បាន និងកំពុងហក់ឡើងជាបន្តបន្ទាប់ ចាប់តាំងពីល្ងាចថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ។ គិតត្រឹមម៉ោង ១ រសៀលថ្ងៃទី ២៣ នេះ ទឹកទន្លេ បានកើនឡើងដល់កម្ពស់ ៧,៨០ ម (កម្រិតកម្ពស់ប្រកាសឱ្យប្រុងប្រយ័ត្ន ៨ ម) ។ នៅ​ម៉ោង​២​រសៀល​ទឹក​បាន​ហក់​ឡើង​ក្នុង​កម្រិត​កម្ពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន។ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេសេសាន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈទឹកនឹងបន្តកើនឡើងបន្ថែមទៀត៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

រូបភាព៖ ក្រសួងធនធានទឹក

មតិយោបល់
អត្ថបទថ្មី