• 2018-07-23 07:57:45
  • ព័ត៌មាន

ពូកែមែន! ទើបអាយុ១១ឆ្នាំ រៀនចប់បរិញ្ញាបត្ររង និងមានគម្រោងធំមួយ នៅអាយុ១៨ឆ្នាំ

  • 2018-07-23 07:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ដ៏​ពូកែ​ម្នាក់ មាន​ឈ្មោះ​ថា William Maillis មិន​ទាន់​គ្រប់​អាយុ​ដើម្បី​បោះឆ្នោត ហើយ​ក៏​មិន​ទាន់​គ្រប់​អាយុ​ដើម្បី​បើកបរ ប៉ុន្តែ​រូប​គេ​បាន​រៀន​ចប់ និង​ទទួល​បាន​សញ្ញាប័ត្រ​បរិញ្ញាបត្ររង​ទៅ​ហើយ។

William Maillis

William ដែល​មាន​អាយុ​ទើប​តែ ១១ឆ្នាំ បាន​ទទួល​សញ្ញាប័ត្រ​បរិញ្ញាបត្រ​រង ផ្នែក Associate in Arts ពី​សាកលវិទ្យាល័យ St. Petersburg College នៅ​ក្នុង​រដ្ឋ Florida សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ។

វេជ្ជបណ្ឌិត Tonjua Williams ប្រធាន​សាកលវិទ្យាល័យ St. Petersburg បាន​ប្រាប់ CNN ថា «ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ការងារ និង​អ្វី​ដែល William បាន​ធ្វើ។ គេ​ពិត​ជា​អស្ចារ្យ , បើក​ចំហរ និង ចូលចិត្ត​សហការ​ខ្លាំង​មែនទែន»។

គួរ​ឲ្យ​ដឹង​ថា William បាន​ចាប់ផ្ដើម​ចូល​រៀន​សាកលវិទ្យាល័យ នៅ​ក្នុង​ឆ្នាំ២០១៦ បន្ទាប់​ពី​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ នៅ​អាយុ​៩ឆ្នាំ។ ឪពុកម្ដាយ​របស់​គេ​និយាយ​ថា នៅ​អាយុ​២ឆ្នាំ William អាច​ធ្វើ​គណិតវិទ្យា​សាមញ្ញ​បាន និង នៅ​អាយុ៤ឆ្នាំ រូបគេ​បាន​រៀន​ពីជគណិត​ទៀត​ផង។

William បាន​ប្រាប់ CNN ថា «អ្នក​រាល់​គ្នា​សុទ្ធតែ​ទទួល​បាន​អំណោយ​ពី​ព្រះ។ ខ្ញុំ​ទទួល​បាន​ទេពកោសល្យ​ផ្នែក​ចំណេះដឹង វិទ្យាសាស្ត្រ និង ប្រវត្តិសាស្ត្រ។

យ៉ាងណាមិញ ក្មេង​ប្រុស​ដ៏​ពូកែ​ខាង​លើ មាន​គម្រោង​បន្ត​ការ​សិក្សា​របស់​ខ្លួន និង​ចាប់ផ្ដើម​ចូល​រៀន​នា​ខែ​ក្រោយ នៅ​ឯ​សាកលវិទ្យាល័យ University of South Florida។ ជាមួយ​គ្នា​នេះ William មាន​គម្រោង​បញ្ចប់​ថ្នាក់​បណ្ឌិត​នៅ​អាយុ ១៨ឆ្នាំ ដែល​ជា​អាយុ​មនុស្ស​ភាគច្រើន​ទើប​ចាប់ផ្ដើម​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ប៉ុណ្ណោះ៕

ចុច​អាន៖

ប្រភព៖ CNN ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់