• 2018-07-26 06:31:31
  • ស្នេហា

រឿង៥យ៉ាង ស្រីៗគួរកែប្រែចេញ ដើម្បីឲ្យស្នេហារស់បានយូរអង្វែង

  • 2018-07-26 06:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហា​អាច​និង​គង់វង្ស​ ឬ​បែក​បាក់​ក៏​អាស្រ័យ​លើ​យើង​ម្នាក់ៗ​ដែរ ព្រោះ​បើ​ពេល​ខ្លះ​អ្នក​ចេះ​តែ​ប្រើ​ទម្លាប់​មិន​ល្អ​ដាក់​ស្នេហា​ក៏​មិន​អាចរីកចម្រើន​ដូចគ្នា។ កញ្ញា​ ថ្ងៃ​នេះ​នឹង​លើ​យក​ទម្លាប់​មិន​ល្អ​ ៥យ៉ាង​ដែល​មនុស្ស​ស្រី​គួរ​តែ​កែ​ប្រែ ដើម្បី​ឲ្យ​ស្នេហា​រស់​រាន​បាន​យូរ ​៖

១. ងងក់​នៅ​មុខ​មុខ​មិត្តភក្តិ​គេ

រឿង​នេះ​មិន​មែន​ជា​រឿង​ល្អ​នោះ​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​ផ្សេង​វាយ​តម្លៃ​អ្នក​ទៅ​តាម​ឬកពារ​ដែល​អ្នក​សម្ដែង​ចេញ​មក។ ម្យ៉ាង​ទៀត​បើ​អ្នក​រករឿង ឬ​ងងក់​អាច​ធ្វើ​ឲ្យ​ដៃ​គូ​អ្នក​មាន​អារម្មណ៍​ថា​ខ្មាស​គេ និង​បាក់មុខ​ទៀត​ផង ដូច្នេះ​គួរ​តែ​បញ្ឈប់​ទៅ។

រូបតំណាង

២. វ៉ៃ ឬ​ទះ​កំផ្លៀង​គាត់​ពេល​គាត់​និយាយ​អី​មិន​ត្រូវ​ចិត្ត​អ្នក

ជា​ទម្លាប់​ដ៏​អាក្រក់​បំផុត​ដែល​អ្នក​មិន​គួរ​ឲ្យ​មាន​ឡើយ ទោះ​គាត់​និយាយ​ខុស ឬ​មិន​ពេញ​ចិត្ត​អ្នក​ក៏​ដោយ​ក៏​មិន​គួរ​លើក​ដៃ​វ៉ៃ ឬ​ទះ​គាត់​ដែរ។ បើ​អ្នក​មិន​ចូល​ចិត្ត​ទេ​អាច​ស្ដាប់​ឲ្យ​ចោល​ក៏​បាន ឬ​ក៏​និយាយ​ទៅ​គាត់​វិញ​មិន​មែន​ប្រើ​ចរិត​ក្មេង​បែបនេះ​ទេ។

៣. ហាម​គាត់​មិន​ឲ្យ​ចេញទៅ​ណា​ជាមួយ​មិត្តភក្តិ​គាត់

អ្នក​គា្មន​សិទ្ធិ​ឡើយ ទោះបី​ស្រឡាញ់​គ្នា​ប៉ុណ្ណា​ក៏​ដោយ ព្រោះ​នោះ​ជា​សេរីភាព​ផ្ទាល់​ខ្លួន​គេ កុំ​ឲ្យ​តែ​គេ​រាប់អាន​ពួកម៉ាក​ខុស​ហើយ​នាំ​រឿង​អន្តរាយ​ដល់​ស្នេហា​អ្នក។ ពេល​ខ្លះ​គាត់​ក៏​ចង់​សប្បាយ​ គាត់​ក៏​ចង់​បាន​ពេល​វេលា​ផ្ទាល់​ខ្លួន​ដែរ ដូច្នេះ​អ្នក​ក៏​គួរ​តែ​យល់​ដែរ។

រូបតំណាង

៤. ប្រចណ្ឌ​ជ្រុល​រហូត​មិន​ឲ្យ​និយាយ​ជាមួយ​ស្រី​ផ្សេង

នៅ​ក្នុង​សង្គម​នេះ​មិន​មែន​មាន​តែ​ប្រុស​សុទ្ធ​នោះ​ទេ ត្រូវ​មាន​ទាំង​ស្រី​ទោះ​ក្នុង​លក្ខណ​ការងារ ការ​សិក្សា ឬ​ការ​រក​ស៊ី​ក៏​ដោយ គាត់​ក៏​ត្រូវ​ប្រាស្រ័យ​ទាក់ទង​គ្នា។ បើ​អ្នក​នៅ​មាន​គំនិត​បែប​នេះ​គឺ​គាត់​មិន​បាច់​ធ្វើ​អី​ទេ ចាំ​តែ​អង្គុយ​មើល​មុខ​អ្នក​ទៅ អ្វី​ដែល​សំខាន់​គឺ​គាត់​មិន​ថ្លើមធំ​ក្បត់​ចិត្ត​អ្នក​ទៅ​បាន​ហើយ។

៥. ពេល​មាន​រឿង​អី​តិចតួច​បិទ​ទូរស័ព្ទ ឬ​មិន​និយាយ​រក​គ្នា

បើ​ស្រឡាញ់​គ្នា​មែន​គួរ​តែ​ចេះ​លើកលែង ចេះ​ដោះស្រាយ​គ្នា មិន​មែន​អាងអី​បិទទូរស័ព្ទ ឈប់​និយាយ​រក​គ្នា​រាប់​អាទិត្យ​នោះ​ទេ។ បើ​ខឹង​ បើ​អន់​ចិត្ត​គួរ​តែ​និយាយ​គ្នា ប្រាប់​គ្នា​ឲ្យ​បាន​ដឹង ព្រោះ​ការ​និយាយ​គ្នា​គឺ​ល្អ​បំផុត​សម្រាប់​ស្នេហា។

រូបតំណាង

ពេល​ខ្លះ​ទម្លាប់​ដែល​យើង​គិត​ថា​មិន​អី​ក៏​អាច​បំផ្លាញ​ស្នេហា​របស់​យើង​បាន​ដែរ ដូច្នេះ​បើ​ដឹង​ថា​វា​មិន​ល្អ​ហើយ​នោះ​គួរ​តែ​កែប្រែ៕

ចុចអាន៖

ប្រភព៖ Kanha ប្រែ​សម្រួល៖ ផេង ផលធិតា

មតិយោបល់