• 2018-07-31 08:29:31
  • ព័ត៌មាន

ចិន​ បង្កើត​ស្នាក់​ការផ្ដល់​​​ព័ត៌មាន​​ ពី​តំបន់​​ទេសចរណ៍​ខេត្ត​ល្បី​មួយនៅ​កម្ពុជា​​ ជា​ផ្លូវ​ការ

  • 2018-07-31 08:29:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្វាង​ស៊ី ត្រូវ​បាន​ពិភព​លោក​ស្គាល់​ថា​ជា​ខេត្ត​ដ៏​ធំ​ និង​មាន​សក្ដានុពល​ផ្នែក​ទេសចរណ៍​ខ្លាំង​បំផុត​មួយ​របស់​ចិន។ វា​ត្រូវ​បាន​គេ​កំណត់​ដែរ​ថា​​ជា​កន្លែង​សោយសុខ​របស់​អ្នក​ចូល​ចិត្ត​តំបន់​ទេសចរណ៍​វប្បធម៌ ធម្មជាតិ​ និង​ស្ងប់​ស្ងាត់។ ហេតុ​ដូច្នេះ​ ទើប​ចិន​​ស្វះ​ស្វែង​ពង្រីក​វិសាលភាព​នៃតំបន់​ទេសចរណ៍​ខាង​លើ​ដោយ​បង្កើត​មជ្ឈ​មណ្ឌល​​​ផ្ដល់​​​ព័ត៌មាន​​​តាម​ទិស​ដៅ​ទីផ្សារ​នានា​ ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

កាល​​ពី​​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ២០១៨ គណៈកម្មាធិការ​​​ទេសចរណ៍​​​ចិន​​​ក្វា​ង​​​ស៊ី បាន​​​​​ធ្វើ​ពិធី​​​សម្ពោធ "​មជ្ឈមណ្ឌល​​​ផ្ដល់​​​ព័ត៌មាន​​​ផ្សព្វផ្សាយ​​​ទេសចរណ៍​​​ក្វាង​ស៊ី​​​ស្នាក់​​​ការ​​​នៅ​​​កម្ពុជា" នៅ​ស្ថានីយ​ទូរទស្សន៍ Nice TV ដោយ​មាន​​មន្ត្រី​តំណាង​ក្រសួងទេសចរណ៍​ពី​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​​សរុប​ប្រមាណ​ ៥០ រូប​ចូល​​រួម​ជា​សាក្សី។

លោកស្រី HU JING BO

លោកស្រី HU JING BO អគ្គនាយក​រ​ង​នៃ​គណៈកម្មាធិការ​ទេសចរណ៍​ចិន​ក្វាង​ស៊ី​បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​មជ្ឈមណ្ឌល​នេះ គឺ​ដើម្បី​ជួយ​ជំរុញ​​ឲ្យ​កិច្ច​សហប្រតិបត្តិ​ទេសចរណ៍​ និង​មិត្តភាព​របស់​កម្ពុជា-ចិន​ក្វាង​ស៊ី​កាន់តែ​ល្អ​ប្រសើរ និង​កំណើន​ការ​ផ្លាស់​ប្ដូរ​របស់​​វិស័យ​ទេសចរ​នៃ​តំបន់​ទាំង២។

លោក ប្រាក់ វុទ្ធី អនុ​ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅ​ប្រទេស​បាន​​លើក​​ឡើង​ថា ​ការ​​បង្កើត​ឲ្យ​មាន​មជ្ឈមណ្ឌល​នេះ​គឺជា​សញ្ញា​ដ៏​សំខាន់​មួយ​​ក្នុង​ការ​បញ្ហា​ឲ្យ​ឃើញ​ថា​ ប្រជាពល​រដ្ឋ​កម្ពុជា​អាច​​ស្វែង​យល់​កាន់តែ​​ច្រើន​អំពី​វិ​ស័​យ​ទេសចរណ៍​វប្បធម៌​ក្វាងស៊ី ក៏ដូចជា​ការ​​ជំរុញ​​ឲ្យ​សហប្រតិបត្តិការ​ក្នុង​ការ​ផ្សព្វផ្សាយ ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ ការ​​ពង្រីក​​ទីផ្សារ​រួមគ្នា និង​ផ្នែក​ផ្សេងៗ​ទៀត​រវាង​កម្ពុជា និង​ចិន​ក្វាង​ស៊ី​កាន់តែ​ស៊ី​ជម្រៅ​ថែម​មួយ​កំរិត​ទៀត។​

លោក ប្រាក់ វុទ្ធី

នៅ​ក្នុង​កម្មវិធី​នេះ គណៈកម្មាធិការ​ទេសចរណ៍​ចិន​ក្វាង​ស៊ី បាន​ប្រគល់​សិទ្ធ​ជា​ម្ចាស់​ "​ម​ជ្ឈ​មណ្ឌល​ផ្តល់​ព័ត៌មាន​ផ្សព្វផ្សាយ​ទេសចរណ៍​ក្វាង​ស៊ី​ស្នាក់​ការ​នៅ​កម្ពុជា​" ដែល​មាន​ទីតាំង​ក្នុង​អាគារ​ពាណិជ្ជកម្ម Exchange Sqaure ជាន់​ទី​១ ទៅ​ដល់​ក្រុមហ៊ុន Mekong Discovery ជា​អ្នក​គ្រប់គ្រង។

ក្វាង​ស៊ី​ ជា​តំបន់​ស្វយ័ត​មួយ​របស់​​ចិន​ដែល​មាន ​៥ ​ជន​ជាតិ​ភាគ​តិច​រស់នៅ ជា​មួយ​​ប្រពៃណី​សម្បូរ​បែប សណ្ឋាន​ដី​ដ៏​ពិសេស អម​ជា​មួយ​​​វប្បធម៌​បុរាណ​ដ៏​អស្ចារ្យ។ នៅ​ទី​នោះ អ្នក​អាច​ធ្វើ​ដំណើរ​​កម្សាន្ត​​ផ្ទាល់​ជាមួយ​ទេសភាព​ធម្មជាតិ ទំនៀម​ទម្លាប់​ជន​ជាតិ ​ស្វែង​យល់​ពី​ព្រំដែន​រវាង​ចិន​និង​វៀតណាម ការ​សម្រាក​លំហែ​ថែរក្សា​សុខភាព វិស្សមកាល​រ៉ូមេនទិច​តាម​ឆ្នេរសមុទ្រ អេកូឡូស៊ី​ប្រវត្តិសាស្ត្រ​ និង​វប្បធម៌។ល៕

អត្ថបទ៖ សុខណា

មតិយោបល់
អត្ថបទថ្មី