• 2018-08-20 01:12:41
  • ការអប់រំ

ទិដ្ឋភាព​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​កាត់​វិញ្ញាសា​ប្រលង​បាក់​ឌុប ប្រកាស​បើក​ថ្ងៃ​ប្រលង​ដំបូង (វីដេអូ)

  • 2018-08-20 01:12:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​ថ្ងៃ​ទី ២០ ខែសីហា ២០១៨នេះ គឺជា​ថ្ងៃ​កាត់​វិញ្ញាសា​ប្រលង​បាក់ ក្រុម​មន្ត្រី និង ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​មួយ​ចំនួន​បាន​ជួប​ជុំ​គ្នា​បើក​វិញ្ញាសា​ជូន​សិស្ស​ប្រលង​មធ្យម​សិក្សា​ទុតិយភូមិ នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ។ អ្នក​កាត់​វិញ្ញាសា​ ប្រកាស​បើក​ការ​ប្រលង​បាក់​ឌុប​ទូទាំង​ប្រទេស​ធ្វើ​ឡើង​ដោយ​ឯកឧត្តម​ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា។

គួររំលឹកថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨ ដែល​ប្រព្រឹត្តិទៅ​នៅ​ថ្ងៃ​ទី​២០-២១​ ខែ​សីហានេះ គឺការចូលរួមទាំង​សិស្ស​ថ្នាក់​វិទ្យាសាស្ត្រ និង​សង្គម ចំនួន​សរុប ១១៧ ០៦១នាក់​ និង​មាន​មណ្ឌល​ប្រឡង​ចំនួន ១៩៥​មណ្ឌល ចែកចេញ​ជា​ ៤ ៧១៦​បន្ទប់ នៅ​រាជធានី​-ខេត្ត​ទូទាំង​២៥ នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

ការ​ប្រឡង​នេះ នឹង​ត្រូវ​ប្រកាស​លទ្ធផល​នៅ​តាម​មណ្ឌល​ប្រឡង​នីមួយៗ នៅ​រសៀល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ សម្រាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល។ ចំណែក​ឯ​នៅ​តាម​មណ្ឌល​ប្រឡង​ខេត្ត​ផ្សេងៗ​ទៀត នៅ​ថ្ងៃ​ទី ១២ ខែ​កញ្ញា ឆ្នាំ​២០១៨៕

ខាង​ក្រោម​នេះ​ គឺជា​ទិដ្ឋភាព​ទូទៅ​ នៃ​ការ​កាត់​វិញ្ញាសា និង ថ្ងៃ​ប្រលង​បាក់ឌុប​ដំបូង នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ រាជធានី​ភ្នំពេញ

សូមចុចអាន៖ ទាំងភ័យ ទាំងរំភើប! សិស្សបាក់ឌុប មិនភ្លេចឡើយការបន់ស្រន់មុនថ្ងៃប្រឡង

ទស្សនាវីដេអូ ពេលកាត់វិញ្ញាសា ថ្ងៃប្រលង​បាក់ឌុប​ ថ្ងៃដំបូង

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់