• 2018-08-21 06:36:18
  • ព័ត៌មាន

ទីបំផុត កម្មវិធី Colgate ចប់សព្វ​គ្រប់ អ្នក​បាន​អាហារូបករណ៍​ក៏​រក​ឃើញ​អស់​​ដែរ​

  • 2018-08-21 06:36:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ខ​ល​ហ្គេត ទទួល​បាន​ជោគ​ជ័យ​យ៉ាងខ្លាំង បន្ទាប់ពី​បាន​បើក​យុទ្ធនាការ​អាហារូបករណ៍ ខ​ល​ហ្គេត រយៈពេល​៣​ខែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​នេះ និង​រក​ឃើញ​អ្នក​ឈ្នះរ​ង្វាន់​សរុប​ចំនួន ១១១ នាក់​។

ក្រុម​គ្រួសារ​ជាពិសេស​មាតាបិតា ដែល​បារម្ភ​ពី​ការសិក្សា​របស់​កូនៗ និង​សិស្សានុសិស្ស​ដែល​កំពុង​សិក្សា ឥឡូវ​នេះ​មាន​ការ​ឆ្លើយតប​យ៉ា​ង​ល្អ​សម្រាប់​យុទ្ធនាការ​នេះ​។​

ជាមួយ​នឹង​ឱកាស​ឈ្នះ​រង្វាន់​អាហារូបករណ៍​ដែល​មាន​តម្លៃ​សរុប ២៤០​លាន​រៀលនេះ ក្រុមហ៊ុន ខ​ល​ហ្គេត គឺ​មាន​គោល​បំណង​លើក​ទឹកចិត្ត​ដល់​ក្រុម​គ្រួសារ​អ្នក​ឈ្នះរ​ង្វាន់ ​ដើម្បី​ធ្វើការ​ចំ​ណាយ​ទៅលើ​ការសិក្សា របស់​កូនៗ សម្ភារ​:​សិក្សា ឬ​ជំនាញ​ផ្សេងៗ សម្រាប់​កូនៗ​ដែល​កំពុង​ត្រូវ​ការ​ចំណេះ​ដឹង​ជា​ចាំបាច់​។

យុទ្ធនាការ នេះ​ផ្តល់​ឱកាស​ដល់​ប្រជា​ជន​កម្ពុជា ជាពិសេស​មាតាបិតា​ដែល​ធ្លាប់តែ​បារម្ភ​ពី​ការសិក្សា​កូនៗ​របស់​ពួកគេ និង មាន​គោល​បំណង​ផ្តល់​នូ​វ​ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​ការ​អប់​រំ​កាន់តែ​ប្រសើរ និង​មាន​អនាគត​រុងរឿង​។​

កាលពី​ថ្ងៃ​សៅរ៍ ទី​១៨ ខែ​សីហា ឆ្នាំ​២០១៨ ក្រុមហ៊ុន ខ​ល​ហ្គេត បាន​រៀបចំ​កម្មវិធី​ចាប់រ​ង្វាន់ អាហារូបករណ៍​លើកចុងក្រោយ​របស់​ខ្លួន​ស្ថិតនៅ Lively Plaza Aeon Mall និង​បាន​រកឃើញ​អ្នកឈ្នះរ​ង្វាន់ ៣៧ នាក់​ចុងក្រោយ​ផងដែរ​។ នៅក្នុង​កម្ម​វី​ធី​នេះ​ក៏​មាន​កម្មវិធី​លេងល្បែង​កម្សាន្តសប្បាយៗ​ដើម្បី​ឈ្នះរ​ង្វាន់​អនុស្សាវរីយ៍​ជាច្រើន និង​ការសម្តែង​ពី​តារា​កិ​ត្តិ​យស​ផងដែរ​។

ក្រុមហ៊ុន ខ​ល​ហ្គេត សូម​អរគុណ​ដល់​អតិ​ថិ​ជន​ទាំង​អស់ ដែល​បាន​ចូលរួម​នៅក្នុង​យុទ្ធនាការ​ឆ្នាំ​នេះ ក៏ដូចជា​ការគាំទ្រ​របស់​លោក​អ្នក​កន្លង​ម​ក​។ ក្រុមហ៊ុន ខ​ល​ហ្គេត សន្យា​នឹង​ជួយ​បន្ត​ការគាំទ្រ​ចំពោះ​យុទ្ធនាកា​រសំ​ខាន់ៗ​ ដើម្បី​ផ្តល់​នូ​វ ឱកាស​ដល់​កុមារ​កម្ពុជា​ឲ្យ​មាន​ការអប់រំ​កាន់តែ​ប្រសើរ​និង​មាន​អនាគត​រុងរឿង​៕

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់
អត្ថបទថ្មី