• 2018-09-11 13:17:31
  • ព័ត៌មាន

អាចរំភើប បើឃើញផែនទីផ្លូវត្រូវដើរសម្អាតរបស់«ទិវាសម្អាតពិភពលោក»នៅកម្ពុជា

  • 2018-09-11 13:17:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាន់​តែ​កៀក​ថ្ងៃ​«ទិវា​សម្អាត​ពិភព​លោក​» ហើយ ពោល​គឺ ថ្ងៃទី​១៥ កញ្ញា​ ២០១៨ នេះ ដែល​នឹង​មាន​ប្រជាជន​ប្រមាណ ៣៨០​លាន​នាក់ នៅ​ ១៥០ប្រទេស ស្មើ​នឹង​៥% នៃ​ប្រជាជន​សរុប​ទូទាំង​ពិភពលោក​ ធ្វើ​សកម្មភាព​សម្អាត​ទីក្រុង កន្លែង​ធ្វើការ គ្រឹះស្ថាន​សិក្សា និង ទី​សាធារណៈ​ ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ផង​ដែរ។

កាល​ពី​ព្រឹមមិញ​នេះហ្វសប៊ុកផេក​ផ្លូវការនៃ​ [World Clean Up Day នៅកម្ពុជា] (https://www.facebook.com/worldcleanupday2018/) ​បាន​បង្ហោះ​ផែន​ទី​ផ្លូវ​ដែល​អ្នក​ស្ម័គ្រ​ចិត្ត​ត្រូវ​ចូលរួម​ដើរ​សម្អាត​ហើយ​ ដែល​ឃើញ​ថា​​ពិត​​ជា​មាន​ច្រើន​កន្លែង​ពេញទូទាំងទីក្រុង​មែន។ ការ​ចូលរួម​ក្នុង​សកម្មភាព​នេះ ​នឹង​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី​ស្រលាញ់​បរិស្ថាន និង​ចង់​ឲ្យ​ប្រទេស​កម្ពុជា​យើង​មាន​បរិស្ថាន​ស្អាត។​

នៅតែ​៣ថ្ងៃទៀតប៉ុណ្ណោះ! សួរ​ខ្លួន​ឯង​ថា «តើ​ខ្ងុំ​ទៅ​សំអាត​នៅ​ទីណា នៅ​ភ្នំពេញ?»

រួច​សូម​ចុះ​ឈ្មោះ​ចូលរួម នៅទីនេះ

អ្នក​អាច​ចូល​រួម​ដោយ​សេរី និង​រីករាយ​​ក្នុង​សកម្មភាព​សម្អាត​ទី​ក្រុង​ដ៏​ធំ​សម្បើម​នេះ ​​តាម​កនែ្លង​ណា​មួយ​ក៏​បាន​​នៃ​ចំនុច​ខាង​ក្រោម៖

១. តាម​មាត់​ទន្លេ​ដល់​វត្ត​ភ្នំ

២.​ ពី​ខណ្ឌ​ច្បារ​អំពៅ​តាម​ផ្លូវ​ជាតិ​លេខ​១ ដល់​បុរី​ប៉េង​ហួត

៣. ម្តុំ​ផ្សារ​ថ្មី

៤. តាម​ផ្លូវ​មុនីវង្ស ឆ្ពោះ​ទៅ​ខាង​ត្បូង

៥. ស្តាត​អូឡាំពិក

៦. ជុំវិញ​ផ្សារ​អូឡាំពិក

៧. សង្កាត់​ទឹក​ល្អក់ទី១​

៨. ខណ័្ឌ​ទួលគោក

៩.​ទួល​ទំពូង (ត្បូង)

១០. សង្កាត់​បឹង​សាឡាង​

១១.​សង្កាត់​ទឹកថ្លា ។

ព្រឹត្តិការណ៍​បរិស្ថាន​ពិភពលោក​នេះ​រៀប​ចំ​ជា​លើក​ដំបូង​នៅ​កម្ពុជា ដោយ​​ក្រសួងបរិស្ថាន សហការ​ជាមួយ​អង្គការ Go​Green Cambodia និង Let's Do It

តោះ! មើលរូប​ផែនទី និង​ទីតាំង​លម្អិត​​ដើម្បី​ងាយ​ស្រួល​ត្រៀម​ចូលរួម​៖

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់