• 2018-09-17 03:19:46
  • ព័ត៌មាន

កន្លែងលក់បាយម្ហូបទូទាំងប្រទេសកម្ពុជា ហាមប្រើឈ្មោះម្ហូប១ប្រភេទនេះដាច់ខាត

  • 2018-09-17 03:19:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ព្រះផ្លោះជញ្ជាំងស៊ុប» ជា​ឈ្មោះ​មុខ​ម្ហូប​មួយ​ប្រភេទ ត្រូវ​បាន​ក្រសួង​ទេសចរណ៍​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហាម​ប្រើ​ដាច់​ខាត ព្រោះ​ឈ្មោះ​នេះ​ធ្វើ​ឲ្យ​​ប៉ះពាល់​ដល់​សាសនា។ នេះ​បើ​យោង​តាម​សារាចរ​ណែនាំ ស្តីពី​ការ​ហាម​ប្រាម​ការ​ប្រើប្រាស់​បញ្ជី​មុខ​ម្ហូប​ឈ្មោះ "ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​" នៃ​ក្រសួង​ទេសចរណ៍។

ករណី​ម្ចាស់​អាជីវកម្មទាំង​អស់​មិន​អនុវត្ត​តាម នឹងត្រូវរងការពិន័យតាមផ្លូវច្បាប់។ គ្រប់អាជីវកម្ម ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់ មិនត្រូវប្រើប្រាស់នូវឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា។ នេះ​បើ​តាម​ការ​ស្នើ​សុំ​បី​ក្រសួង​ទេសចរណ៍៕

សូមមើលសេចក្ដីប្រកាសដូចខាងក្រោម៖

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់
អត្ថបទថ្មី