• 2018-09-18 03:03:18
  • ព័ត៌មាន

ឃើញវីដេអូយន្តហោះចុះចតពេលខ្យល់ព្យុះគួរឲ្យសរសើរ តែបើដឹងការពិតស្ទើរដាច់ផ្ងារ (មានវីដេអូ)

  • 2018-09-18 03:03:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ពេល​ដែល​ខ្យល់​ព្យុះ​មង្ឃុត​វាយ​ប្រហារ​មក​លើ​ទីក្រុង​ហុងកុង វីដេអូ​មួយ​បង្ហាញ​ពី​យន្តហោះ​ក្រឡាប់​ចាក់​ពេល​មេឃ​ដោយសារ​ព្យាយាម​ចុះ​ចត​ពេល​កំពុង​មាន​ខ្យល់​ព្យុះ។

វីដេអូ​នេះ បាន​ល្បី​ល្បាញ​ខ្លាំង​ពេញ​បណ្ដាញ​សង្គម Facebook ហើយ​ទទួល​ការ​កើត​សរសើរ​យ៉ាង​ច្រើន​ចំពោះ​សមត្ថភាព​បើកបរ​យន្តហោះ​របស់​អាកាសយានិក​ដែល​អាច​ចុះ​ចត​បាន​ដោយ​សុវត្ថិភាព​ទោះ​ស្ថិត​កាលៈទេសៈ​ខ្យល់ព្យុះ។ ទោះ​យ៉ាង​ណា​ក៏​ដោយ លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ចិន Aviation 24 បាន​បដិសេធ​ចំពោះ​ហេតុការណ៍​នេះ​ទាំង​ស្រុង​ហើយ​អះ​អាង​ថា​នេះ គ្រាន់​តែ​ជា​វីដេអូ​កាត់​ត​ប៉ុណ្ណោះ។

ប្រភព​ដដែល​បន្ដ​ថា អ្នក​កាត់​ត​បាន​យក​វីដេអូ​ចលនា (Animation) នៃ​យន្តហោះ​ក្រឡាប់​ចាក់​ពេញ​មេឃ មក​ដាក់​បញ្ចូល​ជា​មួយ​វីដេអូ​ពិត​នៅ​ពេល​ដែល​យន្តហោះ Aibus A320 មាន​បញ្ហា​ក្នុង​ការ​ចុះ​ចត​កាល​ពី​ពេល​ថ្មី​ៗ​ក្នុង​ទីក្រុង ម៉ាកាវ។

យ៉ាង​ណា​មិញ វីដេអូ​បោក​ប្រាស់​មួយ​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​បំផុត​រហូត​ដល់​មាន​អ្នក​ចូល​មើល​ជាង ១១ លាន​នាក់ ខណៈ​អ្នក​ខ្លះ​ជឿ​ថា​ហេតុការណ៍​នេះ​កើត​ឡើង​ពិត​ប្រាកដ​មែន៕

សូមទស្សនាវីដេអូបោកប្រាស់ខាងក្រោម ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់