• 2018-09-22 03:06:21
  • ព័ត៌មាន

ចូលញ៉ាំអាហារពេលល្ងាចមួយពេល ហៅម្ហូប២០ចាន គិតលុយអស់ជាង ៦ម៉ឺនដុល្លារ

  • 2018-09-22 03:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ភោជនីយដ្ឋាន​មួយ​កន្លែង នៅ​ក្នុង​ទីក្រុង​សៀងហៃ បន្ទាប់​ពី​រូបភាព​បង្កាន់ដៃ​គិត​លុយ​អាហារ​ពេល​ល្ងាច​មួយ ដែល​មាន​ចំនួន​ទឹកប្រាក់ ៤១៨ ២៤៥ យ័ន (៦១ ០០០ដុល្លារ) ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ចិន។

ជាមួយ​គ្នា​នេះ អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម​ចិន​ដ៏​ល្បី Weibo បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ចំពោះ​ការ​ចំណាយ​ហួស​ប្រមាណ ដោយ​ភ្ញៀវ​ចំនួន ៨នាក់ លើ​ម្ហូប ២០ចាន នៅ​ភោជនីយដ្ឋាន​មួយ ឈ្មោះ Maggie’s Restaurant។

គណនី​ឈ្មោះ @Snake_Kane បាន​បង្ហោះ​រូប​បង្កាន់​ដៃ​គិត​លុយ និង រូប​ម្ហូប​នៅ​លើ Weibo។ យោង​តាម​បង្កាន់​ដៃ​គិត​លុយ​នោះ ម្ហូប​ថ្លៃ​បំផុត​គឺ ស៊ុប​កន្ទុយ​ក្រពើ ដែល​មាន​តម្លៃ​រហូត​ដល់​ទៅ ១៦ ៨០០ យ័ន (២ ៤៤៩ដុល្លារ)។ អ្វី​ដែល​រឹតតែ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ គេ​បាន​គិត​ថ្លៃ​សេវាកម្ម​បម្រើ​ភ្ញៀវ រហូត​ដល់​ទៅ ៣៧ ៩៤៤ យ័ន (៥ ៥៤២ដុល្លារ) ថែម​ទៀត​ផង។

នៅ​ក្នុង​វីដេអូ​នៃ​ការ​រៀបចំ​អាហារ​ពេល​ល្ងាច​ខាង​លើ មេ​ចុងភៅ​ម្នាក់​អះអាង​ថា លោក​បាន​ប្រើ​ចាន​អំបិល អាយុកាល ២ពាន់ឆ្នាំ​ក្នុង​ការ​ចម្អិន​សាច់​ស្តេក (Steak)។ ម្ចាស់ហាង មាន​ឈ្មោះ​ថា Sun Zhaoguo ក្រោយ​មក​បាន​អះអាង​ថា ពួកគេ​ពិត​ជា​បាន​បម្រើ​អាហារ​ដែល​មាន​តម្លៃ​សរុប ៦១ ០០០ដុល្លារ​ពិត​មែន ពោល​គឺ​បម្រើ​ជូន​ភ្ញៀវ​ម្នាក់​មក​ពី​ទីក្រុង​ឌុយបៃ និង​មិត្តភ័ក្ដិ​របស់​គេ៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់