• 2018-09-22 03:55:41
  • ព័ត៌មាន

ម៉ាឡេស៊ី ចេញច្បាប់ហាមឃាត់ ការប្រើបំពង់បឺតប្លាស្ទិក ចាប់ពីឆ្នាំក្រោយតទៅ

  • 2018-09-22 03:55:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 21

ចន្លោះមិនឃើញ

បំពង់​បឺត​ប្លាស្ទិក នឹង​ត្រូវ​បាន​ហាមឃាត់ មិន​ឲ្យ​ប្រើប្រាស់​ត​ទៅ​ទៀត​ឡើយ នៅ​ក្នុង​ទីក្រុង Kuala Lumpur , Putrajaya និង Labuan នៃ​ប្រទេស​ម៉ាឡេស៊ី ចាប់​ពី​ថ្ងៃ​ទី០១ ខែ​មករា ឆ្នាំ២០១៩ ខាង​មុខ​នេះ។

លោក Datuk Seri Adnan Mohd Ikhsan អគ្គលេខាធិការ​ក្រសួង បាន​ថ្លែង​ថា ម្ចាស់​អាជីវកម្ម​ដែល​នៅ​តែ​ប្រើ​បំពង់​បឺត​ប្លាស្ទិក​នៅ​ឆ្នាំ ២០១៩ អាច​ប្រឈម​នឹង​ការ​បាត់បង់​អាជ្ញាប័ណ្ណ​អាជីវកម្ម​របស់​ខ្លួន។

មិន​តែ​ប៉ុណ្ណោះ លោក Ikhsan បាន​ឲ្យ​ដឹង​ទៀត​ថា ម្ចាស់​អាជីវកម្ម​អាច​នឹង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ , បាត់​បង់​ប្រាក់​បញ្ញើ​របស់​ពួកគេ , ត្រូវ​រឹប​អូស​ទំនិញ ឬ ត្រូវ​ជាប់​គុក​ផង​ដែរ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ហាម​ប្រាម​លើ​បំពង់​បឺត​ប្លាស្ទិក​នេះ គឺ​បន្ថែម​លើ​ការ​ហាម​ប្រាម​ថង់​ប្លាស្ទិក និង កញ្ចប់​វិច​ខ្ចប់​អាហារ​ផលិត​ឡើង​ពី​ជ័រ​ប្លាស្ទិក ដែល​បាន​ចាប់ផ្ដើម​កាល​ពី​ខែ​កញ្ញា ឆ្នាំ២០១៧។

លោក Ikhsan បាន​សង្កត់​ធ្ងន់​ថា «អាជ្ញាធរ​មូលដ្ឋាន នឹង​មិន​ស្ទាក់ស្ទើរ​ឡើយ ក្នុង​ការ​ចាត់​វិធានការ​តាម​ផ្លូវច្បាប់»៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់