• 2018-09-26 07:00:28
  • ព័ត៌មាន

បាក់ស្រុតប៉មបុរាណមួយ ក្នុងទីក្រុងបាងកក របួស១១នាក់

  • 2018-09-26 07:00:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​កម្មករ​ចំនួន ១១នាក់​បាន​រង​របួស កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ បន្ទាប់​ពី​ប៉ម​កណ្ដឹង​បុរាណ​មួយ​បាន​បាក់​ស្រុត ក្នុង​អំឡុង​ពេល​ធ្វើ​ការ​ជួសជុល​ឡើង​វិញ នៅ​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ។

ក្នុង​នោះ​ផង​ដែរ កម្មករ​ចំនួន ៣នាក់​បាន​រង​របួស​ធ្ងន់ ហើយ​ត្រូវ​បញ្ជូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ Siriraj។ នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ បាន​ផ្ដួចផ្ដើម​ឲ្យ​មាន​ការ​ជួសជុល​លើ​ប៉ម​បុរាណ នៃ​ប្រាសាទ Phraya Tham ក្នុង​សង្កាត់ Bangkok Noi ខាង​លើ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ពិត​ប្រាកដ ដែល​បណ្ដាល​ឲ្យ​កើត​មាន​ការ​បាក់​ស្រុត​នេះ​ឡើយ។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ជួសជុល​ប៉ម​បុរាណ​ខាង​លើ គឺ​ជា​គម្រោង​មួយ​ដែល​ចំណាយ​ទឹកប្រាក់ ៨,៦៥លានបាត ឬ​ប្រហែល ២៦ម៉ឺនដុល្លារ ដែល​ចាប់ផ្ដើម​តាំង​ពី​ថ្ងៃ​ទី១៨ ខែ​ឧសភា ឆ្នាំ២០១៨ មក​ម្ល៉េះ៕

ចុច​អាន៖

ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី