• 2018-10-05 11:13:00
  • ព័ត៌មាន

ទង់​ជាតិ​របស់​ប្រទេស​ទាំង​៥​ដែល​មាន​សំណង់​ស្ថាបត្យកម្ម​តំណាង​ជាតិ​ខ្លួន

  • 2018-10-05 11:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទង់ជាតិ​របស់​ប្រទេស​នីមួយៗ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្ហាញ​ពី​និមិត្តរូប​នៃ​ជាតិ​នីមួយៗ​ដែល​ស្ដែង​ឡើង​តាម​រយៈ​រូប​សញ្ញា​ផ្សេងៗ​​ដែល​ក្នុង​នោះ​មាន​ប្រទេស​ទាំង​៥​ខាង​ក្រោម​បាន​យក​សំណង់​អគារ​ប្រាសាទ​ ប៉ម​ហើយ​វិហារ​សាសនា​ជា​ដើម។

១.ទង់ជាតិ​នៃ​ប្រទេស​ San Marino៖ ប្រទេស​នៅ​ជិត​អ៊ីតាលី​មាន​ទង់ជាតិ​ដែល​បង្កប់​ពី​ប៉ម​បី​ចំណាស់​រាប់​រយ​ឆ្នាំ​ ហើយ​ឈរ​លើ​ភ្នំ​Monte Titano ដែល​ជា​ភ្នំ​ខ្ពស់​ជាង​គេ​ក្នុង​ប្រទេស​នេះ។ ទង់​ជាតិ​នេះ​ប្រើ​ប្រាស់​ដំបូង​ក្នុង​ឆ្នាំ​១៨៦២។

២.ទង់ជាតិ​នៃ​ប្រទេស​ព័រទុយហ្គាល់​៖ ទង់​ដាក់​ឲ្យ​ប្រើ​ដំបូង​នៅ​ឆ្នាំ​១៩១១​នេះ​មាន​បង្កប់​ប្រាសាទ​នៃ​សាសនា​គ្រិស្ត​ចំនួន​៧​ក្នុង​ខែល​ដែល​មាន​លើ​ទង់ជាតិ​នេះ។

៣.ទង់ជាតិ​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​៖ ក្នុង​ទង់ជាតិ​នេះ​យើង​សង្កេត​ឃើញ​វិហារ​ឥស្លាម​មួយ​នៅ​ចំ​កណ្ដាល​ដែល​វា​មាន​ប្រវត្តិ​ទាក់ទង​នឹង​ការ​ទាមទារ​ឯករាជ្យ​នៃ​ប្រទេស​នេះ​ក្នុង​ឆ្នាំ​១៩១៨។

៤.ទង់ជាតិ​នៃ​ប្រទេស​កម្ពុជា​៖ ទង់ជាតិ​ដែល​បង្ហាញ​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៤៨​នេះ​មាន​ប្រាសាទ​អង្គរ​វត្ត​ដែល​ជា​បេតិកភណ្ឌ​ពិភពលោក​នៅ​ចំ​កណ្ដាល​។

៥.ទង់ជាតិ​នៃ​ប្រទេស​អេស្ប៉ាញ​៖ នៅ​លើ​ទង់ជាតិ​នេះ​មាន​ប្រាសាទ​គ្រិស្តសាសនា​កំពូល​៣ មួយ​ដែល​តំណាង​ឲ្យ​ព្រះរាជាណាចក្រ​ Castile ដែល​ជា​រដ្ឋ​បុរាណ​មួយ​នៅ​លើ​ទឹក​ដី​អេស្ប៉ាញ​៕

ប្រភព៖ Worldatlas ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម