
- 2018-10-17 08:19:03
- សុខភាព
បន្លែផ្លែឈើ ៦ ប្រភេទ មានលក់ស្រុកខ្មែរ សម្បូរ Fiber ជួយឲ្យស្រកគីឡូ
- 2018-10-17 08:19:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្លែផ្លែឈើ ៦ ប្រភេទ មានលក់ស្រុកខ្មែរ សម្បូរ Fiber ជួយឲ្យស្រកគីឡូ
ចន្លោះមិនឃើញ
ញ៉ាំ fiber ឬអាហារដែលមានជាតិសរសៃកាន់តែច្រើន អាចជួយឲ្យស្រកទម្ងន់បាន។ ញ៉ាំ fiber យ៉ាងហោចណាស់ ៣០ ក្រាមក្នុងមួយថ្ងៃ អាចជួយស្រកទម្ងន់បានច្រើន។ នេះបើយោងតាមការស្រាវជ្រាវចុះផ្សាយក្នុងទស្សនាវដ្ដី Annals of Internal Medicine របស់មហាវិទ្យាល័យគ្រូពេទ្យអាមេរិក American College of Physicians។
ញ៉ាំ fiber មិនត្រឹមជួយឲ្យអ្នកបន្ថយការឃ្លាន និងស្រកទម្ងន់ប៉ុណ្ណោះទេ fiber ថែមទាំងមានអត្ថប្រយោជន៍សុខភាពយ៉ាងមហាសាលផងដែរ ពោលគឺល្អសម្រាប់ពោះវៀន កាត់បន្ថយលទ្ធភាពកើតជំងឺទឹកនោមផ្អែម មហារីកមួយចំនួន និងជួយឲ្យបត់ជើងទៀងទាត់។
បញ្ហាត្រង់ថា មនុស្សភាគច្រើនមិនបានញ៉ាំ fiber តាមចំនួនដែលគេកំណត់នោះឡើយ។ គោលការណ៍របបអាហារសម្រាប់ប្រជាជនអាមេរិក (The Dietary Guidelines for Americans) ណែនាំថា ស្ត្រីគួរញ៉ាំ fiber យ៉ាងហោចណាស់ ២៥ ក្រាមក្នុងថ្ងៃ ឯបុរសវិញ ៣៦ ក្រាម។
ខាងក្រោមនេះ ជាអាហារ ៦ យ៉ាងដែលសម្បូរ fiber ច្រើនបំផុតដែលជួយឲ្យស្រកគីឡូ៖
១. ប៉ោម៖ ប៉ោមមួយផ្លែ ជាទូទៅមានជាតិ Fiber ពី ៤ ទៅ ៥ ក្រាមអាស្រ័យលើទំហំផ្លែ។ ក្រៅពី fiber ប៉ោមក៏សម្បូរវីតាមីន C និងសារធាតុរ៉ែប៉ូតាស្យូមផងដែរ។
២. សណ្ដែកបៃតង៖ ពពួកបន្លែសណ្ដែកបៃតងមួយកូនពែង មានជាតិ fiber ៤ ក្រាម និងវីតាមីន C ជួយស្បែកផងដែរ។
៣. ដំឡូងជ្វា៖ ដំឡូងជ្វាដុតទាំងមូលមួយដុំ មាន fiber ៥ ក្រាម ហើយសម្បូរដោយវីតាមីន A ជួយភ្នែក វីតាមីន C វីតាមីន E រ៉ែប៉ូតាស្យូម ដែក និងម៉ាញ៉េស្យូម។
៤. ល្ពៅ៖ ល្ពៅឆ្អិនមួយកូនពែង មាន fiber ៣ ក្រាម វីតាមីន A, C, E និងប៉ូតាស្យូម។
៥. Strawberry៖ Strawberries មួយកូនពែង មាន fiber ៣ ក្រាម វីតាមីន C ច្រើនលើសលប់។
៦. Raspberry៖ Raspberry ជាប្រភព fiber ដ៏ច្រើន។ គ្រាន់តែមួយកូនពែង មាន fiber ដល់ទៅ ៨ ក្រាម ហើយសម្បូរវីតាមីន C ច្រើនទៀតផង៕