- 2018-10-21 06:31:06
- ព័ត៌មាន
បរទេស ២នាក់ប្រឈមទោសធ្ងន់ក ក្រោយបាញ់ថ្នាំរបងប្រវត្តិសាស្ត្រឈៀងម៉ៃ
- 2018-10-21 06:31:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បរទេស ២នាក់ប្រឈមទោសធ្ងន់ក ក្រោយបាញ់ថ្នាំរបងប្រវត្តិសាស្ត្រឈៀងម៉ៃ
ចន្លោះមិនឃើញ
ជនជាតិបរទេសវ័យក្មេងពីរនាក់ ត្រូវបានចាប់ខ្លួនកាលពីរសៀលម្សិលមិញក្រោយពេលប៉ូលិសកំណត់អត្តសញ្ញាណបានតាមរយៈកាមេរ៉ាសុវត្ថិភាពដែលពួកគេបានបាញ់ថ្នាំលើរបងប្រវត្ដិសាស្ត្រនៃខេត្តឈៀងម៉ៃប្រទេសថៃ។
បុរសទាំងពីរនាក់ ត្រូវបានគេស្គាល់ឈ្មោះថា Lee Furlong មកពីចក្រភពអង់គ្លេស និងម្នាក់ទៀតឈ្មោះ Brittney Schneider មកពីកាណាដា។ តាមរយៈចម្លើយសារភាព បុរសឈ្មោះ Furlong ឲ្យដឹងថាពួកគេពិតជាបានបាញ់ថ្នាំរបង Tha Phae នេះមែនកាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃព្រហស្បតិ៍។ រូបគេ បានបាញ់ថ្នាំជាអក្សរ "Scouser Lee” ដែលជាឈ្មោះហៅក្រៅចាស់របស់អ្នកគាំទ្រក្លឹបបាល់ទាត់ Liverpool។ ចំណែកឯអក្សរ "B” ត្រូវបានបាញ់ថ្នាំដោយ Schneider។ លើសពីនេះទៀត ពួកគេបន្ថែមថាខ្លួនពិតជាមិនដឹងថានេះជាអំពើខុសច្បាប់នោះទេ ដោយគិតថាវាគ្រាន់ជាការបង្ហាញបែបសិល្បៈប៉ុណ្ណោះ។
ទោះយ៉ាងណាក៏ដោយ ពួកគេទាំងពីរនាក់ត្រូវបានចោទប្រកាន់ពីបទធ្វើឲ្យខូចខាតសំណង់បុរាណដែលប្រឈមនឹងជាប់ពន្ធធនាគាររហូតដល់ ១០ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ១លានបាត (៣០ ៧០០ដុល្លារ) ទៀតផង៕