
- 2018-11-05 04:32:09
- សុខភាព
ដឹងមូលហេតុធំៗ ដែលប្រជាជនខ្មែរងាយប្រឈមនឹងជំងឺបេះដូង
- 2018-11-05 04:32:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុធំៗ ដែលប្រជាជនខ្មែរងាយប្រឈមនឹងជំងឺបេះដូង
ចន្លោះមិនឃើញ
អង្គការសុខភាពពិភពលោក បានបញ្ចេញទិន្នន័យថា ជារៀងរាល់ឆ្នាំមានមនុស្សយ៉ាងហោចណាស់ ១៧,៥ លាននាក់ក្នុងស្លាប់ដោយសារជំងឺបេះដូង។ ខណៈនៅកម្ពុជា អត្រានៃមរណៈភាព និងពិការមានភាគច្រើនក៏កើតដោយសារជំងឺនេះដែរ ពោលគឺ ២៤% នៃអត្រាការស្លាប់សរុប កើតឡើងដោយសារជំងឺសរសៃឈាមបេះដូង។ ជំងឺបេះដូងមានច្រើនប្រភេទ និងអាចកើតឡើងលើជំពូកមនុស្សខុសៗ តែឆ្ងល់ត្រង់ថានៅកម្ពុជា មនុស្សប្រភេទណាងាយប្រឈមមុខនឹងជំងឺនេះខ្លាំងជាងគេ?
សិក្ខាសាលាស្ដីពីជំងឺបេះដូង រៀបចំដោយក្រុមហ៊ុន Manulife Cambodia លោកសាស្ត្រាចារ្យបណ្ឌិត សុខ ជួរ ប្រធានសមាគមគ្រូពេទ្យបេះដូងកម្ពុជា បានបញ្ជាក់ក្នុងថា ក្រៅពីជំងឺបេះដូងដែលមានពីកំណើត ប្រជាជនកម្ពុជាប្រឈមនឹងជំងឺបេះដូងមួយប្រភេទទៀតហៅថាជំងឺប្រើសបេះដូង ដែលឆ្លងតាមរយៈមេរោគ។ ជំងឺនេះភាគច្រើនកើតក្នុងចំណោមមនុស្សដែលរស់នៅក្នុងបរិបថក្រីក្រ និងសម្បូរខ្លាំងក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
"មានអ្នកខ្លះ ពេលនៅកុមារគាត់មានជំងឺរលាកបំពងករ៉ាំរ៉ៃ មិនបានទទួលការព្យាបាលត្រឹមត្រូវ។ យូរទៅ អាចបណ្ដាលឲ្យខូចប្រើសបេះដូង។ នៅប្រទេសជឿនលឿន គេបានព្យាបាលជំងឺបេះដូងប្រភេទនេះជាអស់ហើយ នៅឡើយតែប្រទេសក្រីក្រដូចជាអាហ្វ្រិក ឥណ្ឌា និងអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេសខ្មែរយើងជាដើម។ យើងឃើញថា អ្នកកើតជំងឺនេះភាគច្រើនសល់ពីសម័យដែលប្រទេសយើងក្រីក្រ ដូចជាជំនាន់ ប៉ុល ពត ដែលក្មេងៗអត់មានអីញ៉ាំ អត់មានថ្នាំព្យាបាល ដល់ឈានមកដល់ពួកគាត់ចាស់ ពួកគាត់មានជំងឺបេះដូងប្រភេទនេះច្រើន"។
ក្នុងនោះផងដែរ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ប្រាប់ពី ប្រភេទជំងឺបេះដូងដែលគួរឲ្យខ្លាចរអាជាងគេនៅកម្ពុជានោះ គឺជំងឺស្ទះសរសៃឈាមបេះដូង។ មនុស្សដែលងាយប្រឈមនឹងជំងឺនេះ មានដូចជាអ្នកដែលមានជំងឺទឹកនោមផ្អែម លើសឈាម លើសទម្ងន់ និងអ្នកនៅស្រណុក មិនបញ្ចេញពលកម្មជាដើម។
ដូច្នេះដើម្បីការពារខ្លួនពីជំងឺបេះដូង និងគ្រោះថ្នាក់នានា លោកបានណែនាំឲ្យអ្នកស្រឡាញ់សុខភាពទាំងអស់ថា ត្រូវហាត់ប្រាណឲ្យបានទៀតទាត់ ជៀសវាងការទទួលទានអាហារដែលអាចប៉ះពាល់សុខភាព ដូចជា Fast Food ផ្ដាច់បារី គ្រឿងស្រវឹងជាដើម៕