
- 2018-11-05 06:49:40
- សុខភាព
ការសិក្សាថ្មីរកឃើញថា មើលរឿងបែបរន្ធត់ច្រើន ជួយឲ្យអ្នកស្រកទម្ងន់
- 2018-11-05 06:49:40
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការសិក្សាថ្មីរកឃើញថា មើលរឿងបែបរន្ធត់ច្រើន ជួយឲ្យអ្នកស្រកទម្ងន់
ចន្លោះមិនឃើញ
យោងតាមការស្ទង់មតិមួយដែលធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យ Westminster នៃប្រទេសអង់គ្លេស បានបង្ហាញថា ការមើលខ្សែភាពយន្តបែបរន្ធត់ (Horror Film) ផ្តល់ផលប្រយោជន៍ជាច្រើន រួមទាំង ការដុតកាឡូរី និងជំរុញអារម្មណ៍របស់មនុស្សជាដើម។
អ្នកស្រាវជ្រាវបានឲ្យមនុស្ស ១០នាក់ មើលខ្សែភាពយន្តបែបភ័យរន្ធត់ចំនួន ១០រឿង រួចធ្វើការត្រួតពិនិត្យតាមដានអត្រាចង្វាក់បេះដូង, ការស្រូបយកអុកស៊ីសែន និងការបញ្ចេញកាបូនឌីអុកស៊ីត។ ពួកគេបានរកឃើញថា រឿងប្រភេទនេះបានជំរុញឲ្យបញ្ចេញអ័រម៉ូន Adrenaline ដែលលោក Richard Mackenzie អ្នកនិពន្ធនៃការស្រាវជ្រាវអះអាងថា បង្កឲ្យរំញោចប្រព័ន្ធសរសៃប្រសាទ។
គួរបញ្ជាក់ថា នៅពេលដែលការរំញោចនេះបានកើតឡើង រាងកាយចាប់ផ្តើមដុតជាតិខ្លាញ់ ហើយក៏បញ្ចេញជាតិស្ករក្នុងឈាម និង បង្ខំឲ្យរាងកាយ ក៏ដូចជា ប្រព័ន្ធរំលាយអាហារ ដុតសារធាតុស្ករដោយមិនចាំបាច់ត្រូវការអុកស៊ីហ្សែនឡើយ៕
ចុចអាន៖