• 2018-11-14 04:27:15
  • ព័ត៌មាន

មិនធម្មតា! ក្មេងប្រុសចិន បំបែកកំណត់ត្រាបង្វិលគូប ២ ផ្សេងគ្នាក្នុងថ្ងៃតែមួយ (មានវីដេអូ)

  • 2018-11-14 04:27:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ក្មេង​ប្រុស​ជនជាតិ​ចិន​ម្នាក់​មក​ពី​ទីក្រុង Xiamen ខេត្ត Fujian ប្រទេស​ចិន បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Records ចំនួន ២ ផ្សេង​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ។

ដំបូង​ក្មេង​ប្រុស Jianyu Que អាយុ​១៣ឆ្នាំ​រូប​នេះ​ បាន​បំបែក​កំណត់ត្រា​បង្វិល​គូប (Rubik’s Cube) ចំនួន ៣ ដោយ​ប្រើ​ដៃ និង​ជើង​របស់​គេ។ Que បាន​ប្រើ​ពេល​ត្រឹមតែ ១នាទី និង ៣៦វិនាទី​ប៉ុណ្ណោះ ។

បន្ទាប់​មក​ទៀត Que បាន​បំបែក​កំណត់ត្រា «បង្វិល​គូប​ដាំ​ក្បាល​ចុះ​ក្រោម​លឿន​បំផុត» មួយ​ទៀត ដោយ​ចំណាយ​ពេល​ត្រឹម​តែ ១៥,៨៤វិនាទី ពោល​គឺ​លឿន​ជាង​កំណត់ត្រា​ចាស់ ១,៦វិនាទី។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា ក្មេង​ប្រុស Que បាន​ចាប់ផ្ដើម​លេង និង​បង្វិល​គូប​នេះ​តាំង​ពី​អាយុ ៦ឆ្នាំមកម្ល៉េះ៕

ចុច​អាន៖

ប្រភព៖ nextshark ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់