• 2018-11-16 00:00:00
  • ការអប់រំ

​ទៅលេងជប៉ុនលើកដំបូង កុំឲ្យឈឺក្បាលរឿងធ្វើទិដ្ឋាការ ចំណាយតិចតួចមកដឹងវិធីងាយៗនេះ

  • 2018-11-16 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជន​កម្ពុជា​ទាំងអស់​ គ្រាន់តែ​មាន​លិខិត​ឆ្លង​ដែន​នោះ​អាច​ចេញ​ចូល​ប្រទេស​ក្នុង​តំបន់​អាស៊ាន​បាន។ ​ប៉ុន្តែ​សម្រាប់​ទៅ​កាន់​ប្រទេស​ជប៉ុន​​ ប្រជាជន​កម្ពុជា​ត្រូវ​តែ​មាន​ទិដ្ឋភាព​ទើប​អាច​ទៅ​ប្រទេស​ជប៉ុន​បាន។

អាស្រ័យ​ទៅ​តាម​គោល​បំណង​ដែល​ចង់​ទៅ​ប្រទេស​ជប៉ុន​ ខ្លះ​ក្នុង​គោល​បំណង​ទៅ​ទេសចរ ​ទៅលេង​បងប្អូន​ ឬ​ទៅ​ធ្វើ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​ជាដើម។ នេះ​ជា​របៀប​ធ្វើ​ស្នើ​សុំ​ទិដ្ឋាការ​ទេសចរណ៍ ​អ្នក​ដាក់ពាក្យ​ស្នើ​សុំ​ត្រូវ​មាន​៖

១. លិខិត​ឆ្លង​ដែន​

២. ពាក្យ​សុំ​ទិដ្ឋាការ​ចូល​ប្រទេស​ជប៉ុន

៣. រូប​ថត​ (45mm x 45mm) មួយ​សន្លឹក​

៤. គម្រោង​កម្មវិធី​ស្នាក់​នៅ​ប្រទេស​ជប៉ុន

៥. សៀវភៅ​គ្រួសារ​ ឬ​សៀវភៅ​ស្នាក់​នៅ

៦. សេចក្ដី​ចម្លង​តុល្យភាព​បញ្ជី​គណនី​ ឬ​លិខិត​បញ្ជាក់​សមតុល្យ​នៅ​ធនាគារ​

៧. ឯកសារ​បញ្ជាក់​ពី​លទ្ធភាព​អាច​រ៉ាប់រង​រង​ការ​ចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ

  • ក្នុង​ករណី​អ្នក​ដាក់​ពាក្យ​ជា​អ្នក​ធ្វើ​ការ​ត្រូវ​មាន​លិខិត​បញ្ជាក់​ពី​ តួនាទី ប្រាក់ខែ​ និង​រយៈពេល​ទទួល​ការអនុញ្ញាត​ឲ្យ​ឈប់​សម្រាក។

  • ករណី​អ្នក​ដាក់​ជា​ម្ចាស់​ក្រុមហ៊ុន​ /ប្រកប​មុខរបរ​ខ្លួន​ឯង​ ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​/អាជ្ញាប័ណ្ណ​ពាណិជ្ជកម្ម​។

គួរ​បញ្ជាក់​ថា ស្ថាន​ទូត​អាច​ស្នើ​សុំ​ឲ្យ​ដាក់​ឯកសារ​បន្ថែម​លើ ហើយ​តម្លៃ​ទិដ្ឋាការ​គឺ​ ១១ម៉ឺនរៀល ដោយ​ឡែក​ចំពោះ​និស្សិត​សាកលវិទ្យាល័យ​មិន​ចំណាយ​ថ្លៃ​ទិដ្ឋាការ​ទេ​។

ដូច្នេះ​សម្រាប់​ព័ត៌មាន​លម្អិត​អាច​រក​បាន​តាម​គេហទំព័រ​ដូច​ខាងក្រោម​៖

https://www.kh.emb-japan.go.jp/consular/visa/visa-index-e.htm​​​​​​​​​​​​​​

ប្រភព៖ យោង​តាម​សៀវភៅ​ណែនាំ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​​​​​

ចុចអានបន្ត៖ ​តិចអត់ជឿ? មាន១៤០០ដុល្លារ ទៅលេងប្រទេសជប៉ុន៧ថ្ងៃ ចាយឡើងធូរចិត្ត

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់