• 2018-12-02 03:42:57
  • ព័ត៌មាន

អាយុ​៥​ឆ្នាំ តែ​អាច​បំបែក​កំណត់ត្រា​ដោយ​អាវ៉ង់​បាន​ជាង​៣​ពាន់​ដង បាន​​រង្វាន់​​ច្រើន​ស្មាន​មិន​ដល់​

  • 2018-12-02 03:42:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ម្នាក់​ដែល​មាន​អាយុ​ទើប​៥​ឆ្នាំ បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ចំនួន​៥ ដោយ​បាន​លើក​ទម្ងន់​ខ្លួន (អាវ៉ង់) ចំនួន ៣ ២០២ ដង​ជាប់ៗ​គ្នា។

កុមារ​ដែល​មាន​ឈ្មោះ​ថា Rakhim Kurayev  មកពីឆេកណៀ បាន​ធ្វើ​រឿង​ភ្ញាក់ផ្អើល​មិន​គួរ​ឲ្យ​ជឿ ដោយ​​អាវ៉ង់​បាន​ជាង ៣​ពាន់​ដង ក្នុង​រយៈ​ពេល​ប្រមាណ​ជាង ២​ម៉ោង ៣០​នាទី (ឥត​ឈប់)។

Rakhim បាន​ឈ្នះ​រង្វាន់​ឡាន Mercedes មួយ​គ្រឿង​មាន​តម្លៃ​ជាង​ ៣៥ ០០០ ដុល្លារ រួម​នឹង​ការ​ទៅ​ហាង​លក់​សម្ភារៈ​ក្មេង​លេង​ដែល​កុមារ​​ដែល​កំពុង​រៀន​ថ្នាក់មត្តេយ្យរូប​នេះ​អាច​យក​អ្វី​ក៏​បាន។

Ramzan Kadyrov ដែល​ជា​គណៈកម្មាធិការ​​ក្នុង​ការ​ប្រកួត​នេះ​បាន​និយាយ​ថា ​អាវ៉ង់​បាន​ជាង​៣​ពាន់​ដង​នេះ កុមារ​ Rakhim បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ចំនួន​៥​ផ្សេង​ទៀត។

​​​​Kadyrov បាន​និយាយ​ថា​ក្មេង​មត្តេយ្យ​នេះ អាវ៉ង់​បាន​ ១ ០០០ ដោយ​ប្រើ​ពេល ៤០នាទី៥៧​វិនាទី អាវ៉ង់​បាន​២ ០០០ ប្រើ​ពេល ១​ម៉ោង​៣០​នាទី ហើយ អាវ៉ង់​បាន ៣ ០០០ ដោយ​ប្រើ​ពេល​ ២​ម៉ោង ២២​នាទី។

Kadryov បាន​បន្ថែម​ថា តាម​ពិត​​នៅ​ពេល Rakhim អាវ៉ង់​លើក​ទី១ កុមារ​តូច​នេះ​អាច​អាវ៉ង់​បាន​ដល់​ទៅ ៤ ១០៥ លើក​ក្នុង​រយៈ​ពេល ២​ម៉ោង ២៥​នាទី ប៉ុន្តែ​មិន​ត្រូវ​បាន​រាប់​ដោយសារ​​ការ​ថត​មាន​បញ្ហា។

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ Mirror ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់