• 2018-12-05 02:16:06
  • ចរាចរណ៍

ផ្លូវខេត្តកំពត ពលរដ្ឋធ្វើដំណើរទាំងរង្គើរខ្លួនរាល់ថ្ងៃ បន្តិចទៀតលែងពិបាកហើយ

  • 2018-12-05 02:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាព​ផ្លូវ​ជាតិ​លេខ​៣ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពត បាន​បង្ក​ការ​លំបាក​យ៉ាង​ខ្លាំង ដល់​ប្រជាពលរដ្ឋ​ក្នុង​ការ​ធ្វើ​ដំណើរ អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។ មាន​ប្រជាពលរដ្ឋ​ជា​ច្រើន ពិសេស​អ្នក​លេង​បណ្ដាញ​សង្គម មាន​ការ​រិះគន់​ជា​បន្ត​បន្ទាប់ និង​ទទូច​ស្នើ​ឲ្យ​មាន​ការ​ជួសជុល​ឲ្យ​ប្រសើរ​ឡើង​វិញ។

រូបភាព៖ រដ្ឋបាលខេត្តកំពត

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៨ កន្លង​ទៅ​ឯកឧត្តម ជាវ តាយ អភិបាល​ខេត្ត​កំពត បាន​ទទួល​ជួប​ក្រុមហ៊ុន​ចិន ដែល​ទទួល​វិនិយោគ​សាងសង់​ផ្លូវជាតិលេខ៣ ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយ ដល់​ក្រុមហ៊ុន​ធ្វើយ៉ាង​ណា​ពន្លឿន​ការ​សាងសង់ ចាប់ពីក្រុងកំពត រហូតដល់ចំណុចផ្លូវបំបែកផ្លូវជាតិលេខ៤១ (រូបសំណាក​លោក​យាយ​ម៉ៅ) ឲ្យ​បាន​រួចរាល់​មុន​ឱកាស​ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត បានទទួលជួប ប្រតិភូវិនិយោគ​មួយក្រុម​ទៀត​សាងសង់​ចាប់​ពី​ក្បាល​ស្ពាន​កំពង់បាយត្រើយខាងលិចទៅភ្ជាប់ផ្លូវជាតិលេខ៤ វាលរិញ ខេត្តព្រះសីហនុ។ ដោយ​ស្នើ​ឲ្យ​ក្រុមហ៊ុន ពន្លឿនការសាងសង់ ចាប់ពីគល់ស្ពានត្រើយខាងលិច ប្រវែង២គីឡូម៉ែត្រ ឲ្យរួចរាល់​នៅចុង​ឆ្នាំ​២០១៨ ឆាប់ៗ​ខាងមុខនេះ៕

រូបភាព៖ ហ្វេសប៊ុក
រូបភាព៖ ហ្វេសប៊ុក

អត្ថបទ៖ វឌ្ឍនៈ

មតិយោបល់