• 2018-12-19 03:42:16
  • ព័ត៌មាន

មកមើល ខាងក្នុងនាវាមុជទឹករុស្ស៊ី អាចកម្ទេចទីក្រុងអាមេរិក ១៦ ត្រឹមមួយនាទី (មានវីដេអូ)

  • 2018-12-19 03:42:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្វើ​ដំណើរ​នៅ​ក្នុង​ជម្រៅ​ទឹក​នៃ​មហាសមុទ្រ​អាត្លង់ទិច នាវា​មុជ​ទឹក​នុយក្លេអ៊ែរ​ដ៏​សាហាវ​បំផុត​របស់​រុស្ស៊ី​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ខ្លាច​រអា។

នាវា​មុជ​ទឹក Yuri Dolgoruky មាន​ក្បាល​បាញ់​មីស៊ីល Bulava ចំនួន ១៦​ដែល​មីស៊ីល​នីមួយៗ​មាន​រយៈ​ចម្ងាយ​រហូត​ដល់​ជាង ៩ ០០០​គីឡូម៉ែត្រ​។ មីស៊ីល​ទាំង​នេះ​អាច​កម្ទេច​គោលដៅ​រហូត​ដល់ ៩៦​គោលដៅ​ដែល​ក្បាល​គ្រាប់​នីមួយ​ៗ មាន​កម្លាំង​ផ្ទុះ​ខ្លាំង​ជាង ៦​ដង​នៃ​គ្រាប់​បែក​ដែល​ទម្លាក់​នៅ Hiroshima ប្រទេស​ជប៉ុន។ នាវា​មុជ​ទឹក​នេះ ត្រូវ​បាន​រាយការណ៍​ទៀត​ថា​អាច​បាញ់​មីស៊ីល​ទាំង​អស់​ក្នុង​រយៈ​ពេល​ត្រឹម ១​នាទី ដែល​មាន​កម្លាំង​ផ្ទុះ​ដល់ ៩ ៦០០ គីឡូតោន។ សមត្ថភាព​នេះ​មាន​ន័យ​ថា ប្រសិន​បើ​នាវា Yuri Dolgoruky ស្ថិត​នៅ​ឈូង​សមុទ្រ​ម៉ិកស៊ីកូ វា​អាច​បាញ់​កម្ទេច​រដ្ឋ​ទាំង​អស់​របស់​អាមេរិក និង​តំបន់​ជា​ច្រើន​ទៀត​ក្នុង​សហរដ្ឋ​អាមេរិក។

អ្វីដែលសំខាន់ K-535 Yuri Dolgoruky គឺ​ជា​ប្រភេទ​នាវាមុជទឹក Borei នៅ​ក្នុង​ជួរ​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី ហើយ​កំពុង​ធ្វើ​ឲ្យ​ពិភពលោក​ខ្លាច​រអា​ខ្លាំង​ថា​លោក ពូទីន​អាច​នឹង​មាន​នាវា​ប្រភេទ​នេះ​ចំនួន ៧​ផ្សេង​ទៀត​កំពុង​ដាក់​ដំណើរ​ការ។

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ theSundaily ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី