- 2018-12-27 09:53:44
- សុខភាព
នេះជាទិដ្ឋភាពកងកម្លាំងខណ្ឌសម្រុកប្រមូលសំរាមរបស់ពលរដ្ឋភ្នំពេញ គចោលនៅតាមដងផ្លូវ
- 2018-12-27 09:53:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះជាទិដ្ឋភាពកងកម្លាំងខណ្ឌសម្រុកប្រមូលសំរាមរបស់ពលរដ្ឋភ្នំពេញ គចោលនៅតាមដងផ្លូវ
ចន្លោះមិនឃើញ
នៅថ្ងៃទី២៧ ធ្នូ ២០១៨នេះ បុគ្គលិកក្រុមហ៊ុនស៊ីនទ្រីបាតុកម្មមិនធ្វើការប្រមូលសំរាម ដែលបង្កឲ្យសំរាមនៅក្នុងខណ្ឌនីមួយៗ គចោលនៅតាមដងផ្លូវ និងមុខផ្ទះប្រជាពលរដ្ឋ។ ជាដំណោះស្រាយបណ្ដោះអាសន្ន អភិបាលរាជធានីស្នើអភិបាលខណ្ឌទាំង១២ បញ្ចេញកម្លាំងជួយប្រមែប្រមូលសំរាម ទម្រាំមានដំណោះស្រាយប្រសើរឡើងវិញ។
នេះគឺជាទិដ្ឋភាពកងកម្លាំងខណ្ឌទួលគោក ចុះប្រមូលសំរាមរបស់ពលរដ្ឋ បោះចោលនៅតាមដងផ្លូវ២៣០ ខាងត្បូងមជ្ឈមណ្ឌលម៉ុងឌីយាល់ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
គួរជម្រាបបន្ថែមថា បុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី បានទាមទារលក្ខខណ្ឌចំនួន៤ ចំណុចដូចខាងក្រោមនេះ៖
ទី១ សុំអោយក្រុមហ៊ុនទូទាត់ប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់
ទី២ ទូទាត់ប្រាក់បំណាច់អតីតភាពការងារតាមប្រកាសក្រសួងការងារ
ទី៣ ស្នើសុំដំឡើងប្រាក់ឈ្នួលប្រចាំឆ្នាំចំនួន១៥ដុល្លារ សម្រាប់ឆ្នាំ២០១៩ ។
ទី៤ បញ្ហាផ្សេងៗ
ប៉ុន្តែមកទល់ពេលនេះ ការចរចារមិនបានសម្រេចដោយសារតែខាងក្រុមហ៊ុន មិនស្របចំនុចទី ៣ ដោយព្រមតំឡើងត្រឹមតែ ៦ដុល្លារប៉ុណ្ណោះ ទើបការតវ៉ាបានផ្ទុះឡើង៕