• 2018-12-31 10:41:25
  • ព័ត៌មាន

សប្បាយម៉ាកប់សារី! មកទិដ្ឋភាពថ្ងៃឆ្លងឆ្នាំនៅសៀមរាប រៀបចំស្អាតបំផុត

  • 2018-12-31 10:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខេត្ត​សៀមរាប នៅ​តែ​ជា​គោលដៅ​ដំណើរ​កម្សាន្ត របស់​មនុស្សភាគច្រើន ​ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ។ ក្រឡេក​មក​មើល​ទិដ្ឋភាព​នៅ​រាត្រី​ឆ្លង​ឆ្នាំ​២០១៨​នេះ​វិញ រដ្ឋបាល​ខេត្ត​សៀមរាប រួម​ជាមួយ​នឹង​មន្ទីរ​ទេសចរណ៍ បាន​រៀប​ចំ​តុប​តែង​លម្អ ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​ទស្សនា​នៅ​តាម​ទីតាំង​សំខាន់ៗ ទូទាំង​ក្រុង​សៀមរាប។

ប្រសិន​បើ​បាន​ទៅ​ដល់​ខេត្ត​សៀមរាប ភ្ញៀវទេសចរ​នឹង​លង់​ជាមួយ​នឹង​ទិដ្ឋភាព​ដ៏​ត្រកាល ធ្វើ​ឲ្យ​រាត្រី​ថ្ងៃ​ឆ្លង​ឆ្នាំ​នេះ ពោរពេញ​ទៅ​ដោយ​ភាព​សប្បាយ​រីករាយ។ បើ​ទំព័រ​ហ្វេសប៊ុក​ របស់​រដ្ឋបាល​ខេត្ត​សៀមរាប បាន​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត បានរៀបចំតាំងភ្លើងលំអរ និង​រៀប​ចំពិធី​អបអរ​សាទរនេះ​ដោយ​មានរំបាំ សិល្បៈ និងតន្ត្រី នៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨យប់ រហូតដល់ម៉ោង ឆ្លងឆ្នាំ(countdown) នៅសួនច្បារមាត់ស្ទឹង ខាងជើងស្ពានថ្ម ព្រះរាជដំណាក់៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់