• 2019-01-06 01:46:18
  • ព័ត៌មាន

ត្រីធូណាមួយក្បាល ដាក់លក់បានជាង ៣លានដុល្លារបំបែកកំណត់ត្រា ព្រោះមូលហេតុ១

  • 2019-01-06 01:46:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រី​ធូណា​មួយ​ក្បាល ត្រូវ​បាន​ម្ចាស់​ហាង​សូស៊ី​មួយ​កន្លែង​ក្នុង​ប្រទេស​ជប៉ុន​ឈ្នះ​ការ​ដេញ​ថ្លៃ​ក្នុង​តម្លៃ ៣,១​លាន​ដុល្លារ​នៅ​ឯ​ផ្សារ​ត្រី​ដ៏​ល្បី Toyosu ក្នុងទីក្រុងតូក្យូ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

យោង​តាម​ម្ចាស់​ហាង​សូស៊ី​ឈ្មោះ Sushi-Zanmai ឲ្យ​ដឹង​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដែល​បាន​ដេញ​ថ្លៃ​ត្រី​នេះ​ក្នុង​តម្លៃ​បំបែក​កំណត់​ត្រា​កាល​ពី​ឆ្នាំ ២០១៣​ដែល​ថ្លៃ​ត្រឹម ១៥៥​លាន​យេន។ លោក​បន្ដ​ថា "ខ្ញុំ​គិត​ទុក​មុន​ថា​ ត្រី​ធូណា​ដែល​មាន​ទម្ងន់ ២៧៨​គីឡូក្រាម​នេះ នឹង​ថ្លៃ​ចន្លោះ​ពី ២៧០ ០០០ ទៅ ៤៦០ ០០០​ដុល្លារ​ប៉ុណ្ណោះ តែ​ទី​បំផុត​វា​ថ្លៃ​ជាង​​នេះ ៥​ដង​ឯណោះ។” យោង​តាម​សារព័ត៌មាន NHK ឲ្យ​ដឹង​ថា ត្រី​ធូណា​យក្ស​នេះ ត្រូវ​គេ​នេសាទ​បាន​នៅ​ជិត​អាណាខេត្ត Amomori ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន ហើយ​មើល​ទៅ​គួរ​ឲ្យ​ចង់​ទទួល​ទាន​បំផុត​ដោយ​សារ​សំបូរ​ខ្លាញ់​ច្រើន។

ជាមួយ​គ្នា​ដែរ ការ​ដាក់​ដេញ​ថ្លៃ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ​ត្រី​ថ្មី​ដែល​បាន​ប្ដូរ​ឈ្មោះ​មក​ជា Toyosu ក្រោយ​ការ​បិទ​ផ្សារ​ត្រី​ចាស់​ឈ្មោះ Tsukiji ដែល​ជា​ផ្សារ​ត្រី​ដ៏​ល្បី​ល្បាញ​ក្នុង​ទីក្រុង​តូក្យូ ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ជុំវិញ​ពិភពលោក៕

ចុចអាន ៖

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី