• 2019-01-14 07:06:19
  • ចរាចរណ៍

ក្រោយមន្ត្រីជាន់ខ្ពស់រិះគន់ផ្លូវមុខព្រលានរួច ពេលនេះដំណើរការជួសជុលយ៉ាងរហ័ស

  • 2019-01-14 07:06:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​វប្បធម៌​បាន​រិះគន់​ក្នុង​ន័យ​ស្ថាបនា​លើ​បណ្ដាញ​សង្គម​ផ្ទាល់ខ្លួន​លោក​អំពី​ការ​ខូច​ខាត​ផ្លូវ​ នៅ​​មហាវិថី​សហព័ន្ធ​​រុស្ស៊ី ​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ពេល​នេះ​ ក្រុម​ការងារ​មន្ទីរ​សាធារណៈ​ការ​រាជធានី​ភ្នំពេញ ​បាន​រូតរះ​ជួស​ជុល​យ៉ាង​រហ័ស​​​ ពោល​គឺ​ការ​រិះ​គន់​ម្សិល​មិញ ​ហើយ​ចាប់​ផ្ដើម​វេលា​នៅ​ថ្ងៃ​ទី​១៤ មករា ឆ្នាំ២០១៩។

គួរ​បន្ថែម​ថា សារ​របស់​លោក​បាន​​បង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក​រៀបរាប់​ថា ​រឿង​ក្បាល​ខឿន​ទ្រូង​ផ្លូវ​នៅ​មុខ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ត្រូវ​គេ​បុក​របើករបាញ​ខ្ទិច ប៉ុន្តែ​បែរ​ជា​ទុក​ចោល​ជា​ច្រើន​ថ្ងៃ មិន​ឃើញ​ថាខាង​ណា ​មក​ជួសជុល​សោះ។ ឯកឧត្ដម បាន​លើក​ឡើង​ថា ទីតាំង​ខាង​លើ​ពិត​ជា​សំខាន់ ព្រោះ​ជា​កន្លែង​ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​ភ្ញៀវ​អន្តរជាតិ​ចេញ​-ចូល​ប្រទេស​កម្ពុជា។

ក្នុង​ន័យ​ខាង​លើ​ លោក​គ្រាន់​តែ​ចង់​ឲ្យ​ក្រុម​ការងារ​បាន​ឃើញ​ និង​​ជួសជុល​ឆាប់ៗ មិន​គួរ​ទុក​ចោល​បែប​នេះ​ឡើយ៕ ​​​​

រូបភាព៖ រដ្ឋបាលរាជធានីភ្នំពេញ

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់