• 2019-01-17 02:28:27
  • ព័ត៌មាន

អ៊ីរ៉ង់ផ្គើនអាមេរិកបង្ហោះផ្កាយរណបទៅអវកាស តែទីបំផុតទទួលលទ្ធផលអាម៉ាស់មុខ

  • 2019-01-17 02:28:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ៊ីរ៉ង់​​បាន​បាញ់​បង្ហោះ​ផ្កាយ​រណប​របស់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ​ទី ១៥​ខែ​មករា​នេះ បើ​ទោះ​បី​ជា​អាមេរិក​ធ្វើ​ការ​ព្រមាន​កាល​ពី​ដើម​ខែ​នេះ​ក៏​ដោយ។

ប៉ុន្តែ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​មួយ រដ្ឋមន្ត្រី​ទំនាក់ទំនង​និង​ព័ត៌មាន​បច្ចេកវិទ្យា​អ៊ីរ៉ង់​លោក Mohammad Jahromi ឲ្យ​ដឹង​ថា "ផ្កាយ​រណប​នេះ បាន​ទទួល​ការ​បរាជ័យ​ដោយ​សារ​មិន​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​នៅ​ដំណាក់​កាល​ទី​៣ ហើយ​មិន​អាច​ហោះ​ចូល​ទៅ​ក្នុង​គន្លង​នោះ​ទេ។" ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Jahromi មិន​បាន​អធិប្បាយ​ឲ្យ​ល្អិតល្អន់​ជុំវិញ​បញ្ហា​ដែល​បង្ក​ឲ្យ​ទទួល​បរាជ័យ​នោះ​ទេ ប៉ុន្តែ​លោក​បាន​អះអាង​ថា​អ៊ីរ៉ង់​​នឹង​ធ្វើ​ការ​បង្ហោះ​ផ្កាយ​រណប​មួយ​ទៀត​ក្នុង​ពេល​ឆាប់​ៗ​នេះ។

គួរ​រំលឹក​ថា រដ្ឋលេខាធិការ​អាមេរិក​លោក Mike Pompeo បាន​ធ្វើ​ការ​ព្រមាន​អ៊ីរ៉ង់​កាល​ពី​ដើម​ខែ​នេះ​ជុំវិញ​ការ​បង្ហោះ​ផ្កាយ​រណប​ដែល​លោក​ចោទ​ប្រកាន់​ថា​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​មីស៊ីល​ផ្លោង​របស់​អ៊ីរ៉ង់​ដើម្បី​អាច​បាញ់​មក​ដល់​ដី​អាមេរិក។ លើស​ពី​នេះ អាមេរិក​ក៏​បាន​ចេញ​សេចក្ដី​ព្រមាន​មួយ​ថា​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​អ៊ីរ៉ង់​​ផង​ដែរ៕

ចុចអាន ៖

ប្រភព៖ Washingtonpost ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី