• 2019-01-21 08:21:21
  • ព័ត៌មាន

នាយកសាលានៅចិន បង្រៀនក្មេងៗហាត់ប្រាណដោយផ្ទាល់ គួរឲ្យសរសើរបំផុត (មានវីដេអូ)

  • 2019-01-21 08:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ

នាយក​សាលា​មួយ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ចិន បាន​ចុះ​មក​បង្រៀន​ក្មេង​ៗ​ហាត់ប្រាណ​ដោយ​ផ្ទាល់​ជាមួយ​ក្បាច់​រាំ​សម័យ​ទំនើប​ជំនួស​ឲ្យ​កម្ម​វិធី​របស់​រដ្ឋាភិបាល។

នៅ​ក្នុង​វីដេអូ​នេះ គេ​ឃើញ​លោក​នាយក Zhang Pengfei វ័យ ៤០​ឆ្នាំ​ស្ថិត​ក្នុង​សម្លៀកបំពាក់​ពណ៌ខ្មៅ​ជាមួយ​នឹង​ម៉េក្រូ​នៅ​ក្នុង​ដៃ ហើយ​កំពុង​ដឹកនាំ​សិស្ស​រាប់​រយ​នាក់​រាំ​តាម​ចង្វាក់​ភ្លេង​ដើម្បី​ជា​ការ​ហាត់​ប្រាណ។ វីដេអូ​នេះ ត្រូវ​បាន​ថត​នៅ​សាលាបឋមសិក្សា Xi Guan នៃ​ខេត្ត Shanxi ហើយ​កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​មាន​អ្នក​ចុច​ចូល​មើល​រហូត​ដល់​ជាង ៧​លាន​ដង​ត្រឹម​រយៈ​ពេល​មួយ​ថ្ងៃ។

យ៉ាង​ណា​មិញ លោក​នាយក Zhang ឲ្យ​ដឹង​ថា​លោក​មិន​នឹក​ស្មាន​ថា​វីដេអូ​នេះ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នោះ​ទេ ដោយ​សារ​តែ​លោក​គ្រាន់​តែ​ចង់​បង្ហាញ​វិធី​សាស្ត្រ​ថ្មី​ក្នុង​ការ​ហាត់​ប្រាណ​ដើម្បី​ទាក់​ទាញ​ក្មេង​ៗ​ឲ្យ​ហាត់​ប្រាណ​ជាមួយ​ភាព​សប្បាយ​រីករាយ និង​ដើម្បី​ឲ្យ​ពួកគេ​សម្រាក​ពី​ការ​រៀន​ច្រើន​ម៉ោង​ផង​ដែរ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Indiatimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់