• 2019-01-25 10:10:45
  • ព័ត៌មាន

កត់ថ្ងៃទុកទៅ! ទំនិញថៃសុទ្ធៗម៉ាកល្បីច្រើនមុខផ្តុំគ្នានៅកោះពេជ្រលក់តម្លៃពិសេសឆាប់ៗនេះហើយ

  • 2019-01-25 10:10:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ថៃ និង​កម្ពុជា «ពិព័រណ៍​ពាណិជ្ជកម្ម​ថៃ​ ថប់​ថៃ​ប្រេន ប្រចាំឆ្នាំ ២០១៩» មក​ដល់​ទៀត​ហើយ​ រៀប​ចំ​ឡើង​ដោយ​ ស្ថានទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា​ដោយ​ផ្ទាល់​ ​នឹង​ប្រមូល​ផ្តុំ​​ផលិតផល​ថៃ​គុណភាព​ខ្ពស់​ជាច្រើន​ប្រភេទ សុទ្សុទ្ធសឹងជាទំនិញម៉ាក​ល្បីៗ ​ដាក់​បង្ហាញ រយៈពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ ទី ៣១ មករា ដល់​ ៣កុម្ភៈ ២០១៩ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ។

« ពិព័រណ៍​នេះ​នឹង​ជ្រើសរើស​យក​ទំនិញ​ថៃ ម៉ាក​ល្បីៗ ដែល​ជា​ប្រភេទ​ទំនិញ​គុណភាព​ខ្ពស់ មកដាក់​បង្ហាញ​ លក់ និង​រក​តំណាង​ចែក​ចាយ​នៅ​កម្ពុជា​»។ នេះ​បើ​តាម​កា​រ​លើក​​ឡើង​​របស់​លោក ជីរ៉ាវុឍ សុវណ្ណាអាត អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជកម្ម​ប្រចាំ​ស្ថាន​ឯអគ្គរាជ​ទូត​នៅ​កម្ពុជា​ ។

លោក​បន្ត​ថា៖ « ក្រៅ​ពី​រឹត​បន្តឹង​ចំណង​មិត្តភាព​ពាណិជ្ជកម្ម​ថៃ និង​កម្ពុជា ពិព័រណ៍​នេះ​ក៏ ដើម្បី​ជា​ការ​ថ្លែង​អំណរ​គុណ​ដល់​អតិថិជន​ខ្មែរ​ដែល​តែ​គាំទ្រ​ផលិតផល​ថៃ ដោយ​គេ​អាច​ទិញ​ទំនិញ​ដោយ​ផ្ទាល់​ពី ម្ចាស់​រោងចក្រ​ក្នុង​តម្លៃ​សមរម្យ​បំផុត»។

ការ​រៀប​ចំ​ពិព័រណ៍​លើក​នេះ មាន​ក្រុមហ៊ុន​ចូល​រួម​ទាំងអស់​ចំនួន​ ២១៦ ក្រុមហ៊ុន​ មាន​ស្តង់​សរុប​ចំនួន ២៨២ ស្តង់​ ក្នុង​នោះ នឹង​នាំ​យក​ទំនិញ​ជាច្រើន​ប្រភេទ​មក​ដាក់​បង្ហាញ និង​លក់​ដូចជា ៖

  • អាហារ និង ភេសជ្ជៈ​
  • សំលៀកបំពាក់ និង វាយនភណ្ឌ
  • សម្ភារសំណង់​
  • គ្រឿង​សំអាង និង​ទំនិញ​សុខភាព សម្ផស្ស​
  • សម្ភារប្រើប្រាស់​ក្នុង​ផ្ទះ និង សម្ភារ​ផ្ទះបាយ​
  • វត្ថុ​អនុស្សាវរីយ៍ និង តុបតែង​ផ្ទះ​
  • សម្ភារធ្វើ​ពី​ស្បែក និង ស្បែកជើង​
  • សម្ភារ​អគ្គិសនី និង អេឡិចត្រូនិក​
  • គ្រឿង​បន្លាស់​រថយន្ត និង​ម៉ូតូ​
  • សម្ភារតុប​តែង​ផ្ទះ​
  • ទំនិញ OTOP របស់​ប្រទេស​ថៃ​ និង ទំនិញ​ផ្សេងៗ ជាច្រើន​ទៀត​។

ក្នុង​ឱកាស​នោះ​ក៏​មាន​ប្រគំ​តន្ត្រី​ដ៏​ធំ​ដែល​មាន​តារា​ចម្រៀង និង​តារា​កំប្លែង​ល្បី​ៗ សម្ដែង​ជូន​ទស្សនា នា​ពេល​យប់ ចាប់ពី​ម៉ោង ៧ យប់ ដល់​ម៉ោង ៩ យប់​។

  • ទីតាំង ៖ មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​

  • កាលបរិច្ឆេទ ៖ ថ្ងៃព្រហស្បតិ៍ ​ទី៣១ មករា ដល់ ថ្ងៃអាទិត្យ ទី៣ កុម្ភៈ ២០១៩​

  • ពេលវេលា ៖ ចាប់ពី​ម៉ោង ៩ ព្រឹក ដល់​ម៉ោង ៩ យ​ប់

អត្ថបទ​៖ ដេត​ លីដា

មតិយោបល់
អត្ថបទថ្មី