- 2019-02-04 02:33:08
- សុខភាព
ថៃជួបវិបត្តិគ្មានខ្យល់ដកដង្ហើម ខណៈកម្ពុជាផ្ដាំឲ្យពលរដ្ឋកុំព្រួយបារម្ភអ្វីឡើយ
- 2019-02-04 02:33:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថៃជួបវិបត្តិគ្មានខ្យល់ដកដង្ហើម ខណៈកម្ពុជាផ្ដាំឲ្យពលរដ្ឋកុំព្រួយបារម្ភអ្វីឡើយ
ចន្លោះមិនឃើញ
ស្របពេលដែលទីក្រុងបាងកកនៃប្រទេសថៃ កំពុងប៉ះពាល់សម្ពាធខ្យល់កខ្វក់ដល់កម្រិតគ្រោះថ្នាក់ រហូតត្រូវស្នើឲ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដែលស្ថានភាពបែបនេះ ប្រជាជនកម្ពុជា ជាពិសេសពលរដ្ឋនៅរាជធានីភ្នំពេញបានបង្ហាញការព្រួយបារម្ភផងដែរ។ ប៉ុន្តែយ៉ាងណាក្រសួងបរិស្ថាននាពេលថ្មីៗ បានគូសបញ្ជាក់ថា រហូតមកទល់ពេលនេះ គុណភាពខ្យល់នៅប្រទេសកម្ពជាមិនមានផលប៉ះពាល់ណាមួយពីឥទ្ធិពលដែលកើតនៅប្រទេសជិតខាងទេ។
បើតាមហ្វេសបុកផ្លូវការនៃក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា គុណភាពខ្យល់នៅប្រទេសកម្ពុជា មានគុណភាពល្អ ហើយភាគល្អិតនៅក្នុងខ្យល់ធម្មតាមិនមានការព្រួយបារម្ភឡើយ។ មន្ត្រីជំនាញក្រសួងបរិស្ថានបានធ្វើការតាមដានជាប្រចាំ និងធ្វើការវាយតម្លៃរៀងរាល់ ២៤ម៉ោងម្តង ដើម្បីតាមដានគុណភាពខ្យល់។ ក្រសួងបរិស្ថានសូមអំពាវនាវដល់បងប្អូនកុំមានការព្រួយបារម្ភអ្វីឡើយ ហើយក្រសួងនឹងផ្តល់ព័ត៌មានជាប្រចាំ ប្រសិនមានបញ្ហាអ្វីមួយគួរកត់សម្គាល់ពាក់ព័ន្ធនឹងគុណភាពខ្យល់នេះ។