• 2019-02-07 08:28:21
  • ព័ត៌មាន

មកស្គាល់ មហាសេដ្ឋីចាស់ជាងគេវ័យ ១០០ឆ្នាំ នៅទៅធ្វើការរាល់ថ្ងៃព្រោះហេតុផល១

  • 2019-02-07 08:28:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ស្ថិត​ក្នុង​វ័យ ១០០​ឆ្នាំ​ក្ដី មហា​សេដ្ឋី​ចំណាស់​ជាង​គេ​ក្នុង​ពិភពលោក នៅ​តែ​មិន​ព្រម​ឈប់​សម្រាក​ហើយ​បន្ដ​ទៅ​ធ្វើ​ការងារ​ក្នុង​ការិយាល័យ​ជា​រៀងរាល់​ថ្ងៃ។

លោក Chang Yun Chung ស្ថាបនិក​ក្រុមហ៊ុន​ដឹក​ជញ្ជូន Pacific International Lines (PIL) ក្នុង​ប្រទេស​សិង្ហបុរី បាន​ឲ្យ​ដឹង​ថា​ការ​ឈប់​សម្រាក​នៅ​ផ្ទះ​មិន​មែន​ជា​ជម្រើស​របស់​លោក​នោះ​ទេ។ ក្រៅ​ពី​បដិសេធ​មិន​ព្រម​ប្រគល់​ដំណែង​ជា​នាយក​ប្រតិបត្តិ​ទៅ​កាន់​កូន​ប្រុស​ឈ្មោះ Teo Siong Seng មហា​សេដ្ឋី​រូប​នេះ​នៅតែ​បន្ដ​ទៅ​ធ្វើ​ការ​ក្នុង​ការិយាល័យ​ជា​រៀង​រាល់​ថ្ងៃ។ នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមយយ CNBC លោក Chang Yun Chung ឲ្យ​ដឹង​ពី​មូលហេតុ​ថា "វា​គឺ​ជា​ទម្លាប់​របស់​ខ្ញុំ ហើយ​ជា​រៀង​រាល់​ថ្ងៃ​ខ្ញុំ​សរសេរ​រាល់​សកម្មភាព​ទាំង​អស់​ក្នុង​សៀវ​ភៅ​កំណត់​ហេតុ។ វា​គឺ​ជា​មធ្យោបាយ​សម្រាប់​ធ្វើ​ឲ្យ​ខួរ​ក្បាល​របស់​ខ្ញុំ​មាន​ភាព​សកម្ម ក៏​ដូច​ជា​បន្ដ​គ្រប់​គ្រង​ក្រុមហ៊ុន​ដែល​ខ្ញុំ​បង្កើត​ដោយ​ដៃ​ទាំង​ពីរ​តាំង​ពី​ឆ្នាំ ១៩៦៧។ ខ្ញុំ​មិន​អាច​នៅ​ផ្ទះ​បាន​នោះ​ទេ ព្រោះ​ខ្ញុំ​ពិត​ជា​ធុញ​ទ្រាន់​ខ្លាំង​ណាស់។”

គួរ​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​ក្រុមហ៊ុន​របស់​មហាសេដ្ឋី Chang Yun Chung បាន​បើក​ដំណើរ​ការ​អស់​រយៈ​ពេល​ជាង ៥១​ឆ្នាំ​មក​ហើយ​ដោយ​មាន​បុគ្គលិក​ធ្វើ​ការ​ជាង ១៨ ០០០នាក់ ហើយ​បាន​ជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង ២០​ជា​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ល្អ​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ៕

ប្រភព៖ CNBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់
អត្ថបទថ្មី