• 2019-02-08 05:04:43
  • ចរាចរណ៍

មកមើលវីដេអូ ក្រោយជប៉ុនជួសជុលស្ពានជ្រោយចង្វារហើយ ស្អាតជាងមុនឆ្ងាយណាស់

  • 2019-02-08 05:04:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ជ្រោយ​ចង្វារ​ទី​១ នឹង​ត្រូវ​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​ជា​បណ្ដោះ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ខាង​មុខ​នេះ ក្រោយ​ពី​កម្មករ​ជំនាញ​ជប៉ុន និង​កម្ពុជា​ខិត​ខំ​ជួស​ជុល​ទាំង​យប់​ទាំង​ថ្ងៃ។ ស្ពាន​ជ្រោយ​ចង្វារ​ទី​១ បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ ១៩៦៣​មក​ម្ល៉េះ រហូត​មក​ទល់​បច្ចុប្បន្ន​នេះ​មាន​អាយុ​កាល​ជាង​៥០​ឆ្នាំ និង​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ជា​ខ្លាំង ដែល​តម្រូវ​​ឲ្យ​មាន​ការ​ជួស​ជុល​ឡើង​វិញ។

គម្រោង​ស្តា​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជាជំនួយ​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដែល ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៦។ គម្រោង​នេះ​បានចាប់ផ្តើម​ការជួសជុលសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយមានក្រុមហ៊ុន Obayashi ជាក្រុម ហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។

ផ្អែក​លើកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលប្រទេសទាំងពីរ គម្រោងនេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ២០១៩ ប៉ុន្តែដោយសារ​ការអនុវត្ត​គម្រោង​នេះ​លឿន​ជាង​ការ​គ្រោងទុក ស្ពាន​នេះ​នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​បណ្តោះ​អាសន្ន​នៅ​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​ខាង​មុខនេះ៕

សូមមក​ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

មតិយោបល់
អត្ថបទពេញនិយម