• 2019-02-09 02:15:19
  • សុខភាព

ជំងឺ​មហារីក​លិង្គ អាច​បង្ក​ជា​រោគ​សញ្ញា​ព្រមាន​អ្វី​ខ្លះ?

  • 2019-02-09 02:15:19
  • ចំនួនមតិ 1 | ចំនួនចែករំលែក 271

ចន្លោះមិនឃើញ

អ្នក​គួរ​តែ​ដឹង​អំពី​ភាព​មិន​ប្រក្រតី ឬ​រោគ​សញ្ញា​នៃ​ជំងឺ​មហារីក​លិង្គ ដែល​រួម​មាន៖

  1. ការ​ឡើង​ធំ ឬ​ឈឺ​ចាប់​នៅ​លើ​លិង្គ ដែល​មិន​ជា​សះ​ស្បើយ​ក្នុង​រយៈពេល ៤ សប្ដាហ៍

  2. មាន​ការ​ហូរ​ឈាម​ពី​ក្នុង​លិង្គ ឬ​ពី​ក្រោម​ស្បែក​គ្រប​ក្បាល​លិង្គ

  3. មាន​ចេញ​ក្លិន​ស្អុយ​ចេញ​ពី​លិង្គ​របស់​អ្នក

  4. ស្បែក​លិង្គ​ក្រាស់ ឬ​ស្បែក​គ្រប​ក្បាល​លិង្គ ដែល​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​លាត់​ស្បែក​គ្រប​ក្បាល​លិង្គ

  5. ការ​ផ្លាស់​ប្ដូរ​ពណ៌​ នៃ​ស្បែក​របស់​លិង្គ ឬ​ស្បែក​គ្រប​ក្បាល​លិង្គ

  6. ឡើង​កន្ទួល​ក្រហម​លើ​លិង្គ។

ប្រសិន​បើ​អ្នក​មាន​រោគ​សញ្ញា​ទាំង​នេះ វា​ជា​រឿង​សំខាន់​ក្នុង​ការ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ វា​មិន​ទំនង​ទេ ដែល​ពួកគេ​នឹង​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជំងឺ​មហារីក​លិង្គ ប៉ុន្តែ ពួក​វា​ចាំបាច់​ត្រូវតែ​ទទួល​បាន​កា​រស៊ើប​អង្កេត​យ៉ាង​ជាក់លាក់​ដោយ​វេជ្ជបណ្ឌិត​ជំនាញ។

ការ​ពន្យារពេល​ក្នុង​ការ​ធ្វើ​រោគ​វិនិច្ឆ័យ​ជំងឺ​មហារីក​លិង្គ អាច​បន្ថយ​ឱកាស នៃ​ការ​ព្យាបាល​បាន​ជោគជ័យ៕

ប្រភព៖ Health.com.kh ដោយ៖ ឈឹម សៅភារ៉ា

មតិយោបល់