• 2019-02-21 10:19:14
  • ព័ត៌មាន

ក្រ​សួង​ឲ្យ​មន្ត្រី​ត្រៀម​ម៉ាស៊ីន​បូមទឹកបាញ់​ចូល​បរិយាកាស បង្កើត​អុកស៊ីសែនដល់​ត្រី​

  • 2019-02-21 10:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​កសិកម្ម​ចេញ​វិធាន​ការណ៍​មួយ​ចំនួន​ឲ្យ​មន្ត្រី​របស់​ខ្លួន​ត្រៀមសង្គ្រោះ​ត្រី​ក្នុង​តំបន់អភិរក្ស​ខណៈ​កម្ពុជា​នឹង​រង​​ឥទ្ធិពល​អែលនីណូ (El Nino) ដែលអាចធ្វើ​ឲ្យ​អាកាសធាតុ​នា​រដូវ​ប្រាំងនេះ​ក្តៅហួត​ហែង​ និង​មាន​សីតុណ្ហភាព​​រហូត​ដល់​៤០ ឬ៤២​អង្សាសេ។

បើ​តាម​សេចក្ដី​ណែនាំ​របស់​ក្រ​សួង​កសិកម្ម​ចុះ​ថ្ងៃទី​២១ ខែកុម្ភៈ នេះ​ បាតុ​ភូតុ​អែលនីណូ​នឹង​ធ្វើ​ឲ្យ​ទឹក​នៅ​តាម​បឹង​ ព្រែក គោក​រីងរាក់ និង​ធ្វើឲ្យ​បរិមាណ​អុក​ស៊ីសែនក្នុង​ទឹក​​មិន​គ្រប់​គ្រាន់​​ធ្វើ​ឲ្យ​ត្រីពិបាក​ដក​​ដង្ហើម។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ការ​ពារ​កុំ​ឲ្យ​ត្រី​ងាប់ ក្រ​សួង​ណែនាំ​មន្ត្រី​របស់​ខ្លួន​ឲ្យ​ត្រៀម​ម៉ាស៊ីន​បូម​ទឹក​​ទុក​បូមទឹក​ទៅ​លើ​បរិយាកាស​ឲ្យ​ធ្លាក់​លើបន្ទះ​​ក្ដារ ដើម្បី​បង្កើត​អុកស៊ីសែន​ក្នុង​ទឹក​ឲ្យ​ត្រី​ក្នុង​តំបន់​អភិរក្ស​​ដក​ដង្ហើម។

វិធានការណ៍​មួយ​ទៀត​ដែរ​ក្រ​សួង​ក៏បាន​ណែនាំ​មន្ត្រី​របស់​ខ្លួន​ឲ្យ​ប្រើ​កំផ្លោក​ចង​ព័ន្ធ​នៅអន្លង់ជ្រៅៗ ឬ​ពង្រាយ​កំផ្លោក​នៅ​តំបន់អភិរក្ស​សម្រាប់ជា​ជម្រក​ត្រី។ រីឯវិធាន​គារណ៍មួយទៀត​ដែរ​នោះ​គឺ​ក្រ​សួង​ណៃនាំ​មន្ត្រី​ត្រូវ​ទប់​ស្កាត់​ឲ្យ​បាន​ កុំ​ឲ្យ​មាន​ការ​លួច​នេសាទ​ត្រី​នៅ​តំបន់​អភិរក្ស​ជល​ផល៕

អត្ថបទ៖ ទូច សុខា

មតិយោបល់