• 2019-02-22 03:37:22
  • ការអប់រំ

អប់រំ​កូន​ប្រុស ៤​ចំណុច​នេះ ត្រូវតែ​ក្ដាប់​ឲ្យ​ជាប់

  • 2019-02-22 03:37:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើត្រូវ​អប់រំ​បែប​ណា​ដើម្បី​ឲ្យ​កូន​ប្រុស​អាច​ទទួល​យក​បាន? ឆ្លើយ​តប​នឹង​សំណួរ​នេះ វេបសាយ health.com.kh បាន​រក​ឃើញ​គន្លឹះ​ចំនួន​ ៤ចំណុច ដើម្បី​អប់រំ​កូន​ប្រុស​ឲ្យ​ស្ដាប់បាន ក្នុង​មាន​ដូចខាងក្រោម​នេះ៖

  1. អ្នក​មិន​គួរ​ប្រើ​ចរិត​រឹង​ដើម្បី​អប់រំ​គេ​ទេ ដោយ​គួរតែ​ចេះ​ស្ដាប់​គេ​ខ្លះ មិន​បង្ខំ​គេ​ខ្លាំង ​ទើប​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​គេ ថែម​ទាំង​អាច​ធ្វើ​ឲ្យ​កូន​អាច​ក្លាយ​ជា​ក្មេង ដែល​ចេះ​ស្ដាប់​ហេតុផល ដោយ​អាច​ធ្វើ​ឲ្យ​អនាគត​គេ​អាច​ភ្លឺស្វាង​បាន។

  2. អ្នក​គួរតែ​ធ្វើ​ជា​គំរូ​ល្អ​ដល់​កូន ដោយ​មិន​គួរ​ធ្វើ​ជា​គំរូ​អាក្រក់​ឡើយ ​ព្រោះ​កូន​រៀន​ពី​អ្នក​លឿន​ណាស់។ ដូច​នេះ មិន​ថា​ក្នុង​ស្ថានភាព​ណា​ទេ អ្នក​គួរ​តែ​រក្សា​គំរូ​ល្អ​នេះ ទើប​អាច​បង្រៀន ​និង​អប់រំ​កូន​ឲ្យ​ក្លាយ​ជា​ក្មេង​ដែល​មាន​ចរិត​ល្អ។

  3. អ្នក​មិន​គួរ​ជួយ​កូន​គ្រប់​រឿង​នោះ​ទេ ដោយ​យូរៗ ​ទើប​អាច​ជួយ​គេ​ម្តង​ ព្រោះ​បើ​អ្នក​តែងតែ​ជួយ​កូន នោះ​នឹង​អាច​ធ្វើ​ឲ្យ​គេ​ខូច​បាន ដោយ​តែង​ពឹង​លើ​អ្នក​ជានិច្ច។ ជាហេតុ​ដែល​ធ្វើ​ឲ្យ​កូន​មិន​ចេះ​ធ្វើ​ដោយ​ខ្លួន​ឯង​នោះ​ទេ ព្រោះ​មាន​អ្នក​ជួយ​ជានិច្ច។

  4. អ្នក​ដឹង​ថា​ពេល​ដែល​បុរស​មាន​លុយ​លើ​ខ្លួន​ច្រើន នឹង​ធ្វើ​ឲ្យ​ខូច​បាន។ ដូចនេះ អ្នក​មិន​គួរ​ទម្លាប់​ឲ្យ​កូន​ចាយ​លុយ​ធំ​ឡើយ ព្រោះ​អាច​បំផ្លាញ​គេ​យ៉ាង​ងាយ​ក្រោយ​ពេល​ដែល​គេ​ធំ៕

ប្រភព៖ Health.com.kh អត្ថបទ៖ Tina Taing

មតិយោបល់