- 2019-02-26 09:26:57
- ព័ត៌មាន
ឥណ្ឌាបើកការវាយប្រហារផ្លូវអាកាសលើភេរវករប៉ាគីស្ថាននៅតាមព្រំដែន
- 2019-02-26 09:26:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌាបើកការវាយប្រហារផ្លូវអាកាសលើភេរវករប៉ាគីស្ថាននៅតាមព្រំដែន
ចន្លោះមិនឃើញ
រដ្ឋមន្ត្រីឥណ្ឌាមួយរូប អះអាងថាយន្ដហោះចម្បាំងមួយគ្រឿងរបស់ប្រទេសបានធ្វើការទម្លាក់គ្រាប់បែកយ៉ាងជោគជ័យលើក្រុមភេរវករប៉ាគីស្ថានដែលគ្រប់គ្រងផ្នែកមួយនៃរដ្ឋ Kashmir។
យោងតាមរដ្ឋមន្ត្រីនៃរដ្ឋលោក Gajendra Singh Shekhawat បានឲ្យដឹងនៅក្នុងសារ Twitter នាព្រឹកថ្ងៃអង្គារនេះថា កងទ័ពអាកាសបានបើកការវាយប្រហារនៅព្រឹកនេះទៅលើជុំរុំភេរវករនិងកម្ទេចវាទាំងស្រុង។ ក្រុមភេរវករជីហាតនេះមានឈ្មោះ Jaish-e-Mohammed ដែលមានសកម្មភាពយ៉ាងខ្លាំងក្លានៅតំបន់ Kashmir ប៉ុន្តែការវាយប្រហារតាមអាកាសបានកម្ទេចពួកគេ ហើយទទួលជោគជ័យ ១០០%តាមការគ្រោងទុក។
គួរឲ្យដឹងថា នេះជាលើកទីមួយហើយដែលយន្ដហោះចម្បាំងឥណ្ឌាហោះឆ្លងកាត់ខ្សែបន្ទាត់គ្រប់គ្រង (LoC) ដែលបែងចែកប្រទេសឥណ្ឌា និងប៉ាគីស្ថានជាពីរចាប់តាំងពីឆ្នាំ ១៩៧១មកដែលពួកគេធ្វើសង្គ្រាមបើកចំហរជាមួយគ្នាទៅវិញទៅមក៕