• 2019-03-09 02:37:28
  • ចរាចរណ៍

ដំណឹង​ល្អ! ច្បាស់​ហើយ​ថ្ងៃ​បើក​ឲ្យ​ដំណើរ​ការស្ពានជ្រោយចង្វារទី១ឡើង​វិញ​

  • 2019-03-09 02:37:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ជ្រោយ​ចង្វារ​ទី១​នឹង​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ដើម​ខែ​មេសា ខាង​មុខ​នេះ​ហើយ បន្ទាប់ពី​បាន​​ជួស​ជុល​ឡើង​វិញ​តាំង​ពីខែ​កញ្ញា ឆ្នាំ​២០១៧។

(រូបភាព៖ក្រ​សួងសាធារណការ)

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួងសាធារណការ​ណ៍​កាលពី​ម្សិល​មិញ​បាន​សរសេរ​ថា​នៅ​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​នេះ​ជា​កាល​បរិច្ឆេត​គ្រោង​បើក​ដំណើរការណ៍​ឡើង​វិញស្ពាន​​មិត្ត​ភាព កម្ពុជា-ជប៉ុន ឬជ្រោយ​ចង្វារទី១ ក្រោមអធិបតីភាព​សម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​។

​ស្ពាន​នេះ​បាន​ដាក់​សម្ពោធឲ្យ​ប្រើ​ប្រាស់​នៅ​ឆ្នាំ១៩៦៣ ក្រោម​ហិរញ្ញប្បទាន​ឥតសំណង​របស់ជប៉ុន​ មាន​ប្រ​វែង៩៧១​ម៉ែត្រ ទទឹង​១៣​ម៉ែត្រ។ ស្ពាន​ជ្រោយចង្វារទី១​​ត្រូវ​បាន​កាត់​ផ្ដាច់នៅ​សម័យ​សង្គ្រាម និង​បាន​ស្ដារ​ឡើង​វិញ​នៅ​ឆ្នាំ​១៩៩២ដោយ​ជប៉ុន​។​

​​ដោយមាន​អាយុកាល​ចំណាស់​ស្ពាន​នេះ​តម្រូវ​ឱ្យ​មាន​ការ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់​ ដោយ​ចំណាយ​ថវិកាអស់​ប្រមាណ​ ៣០​លាន​ដុល្លារ​អាមេរិក​ ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​បានចាប់​ផ្តើម​បើក​ការដ្ឋាន​សាង​សង់​នៅថ្ងៃ​ទី១៥ ​ខែកញ្ញា ​ឆ្នាំ២០១៧​ និង​គ្រោង​បញ្ចប់​នៅថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ២០១៩​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម