• 2019-03-15 09:11:22
  • ព័ត៌មាន

ចាប់ពី​ខែតុលាទៅបញ្ហា​ទឹក​ខ្សោយ​នៅ​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ទំនងជា​លែង​មានទៀត​ហើយ​

  • 2019-03-15 09:11:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​ឲ្យ​ដឹង​ថា​ខ្លួន​កំពុង​សាង​សង់​រោងចក្រ​ប្រព្រឹត្តកម្មទឹក​ស្អាត​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌចម្ការ​មនដែលអាច​ផលិត​ទឹក​ស្អាត​​បាន​ជាង​ប្រាំម៉ឺន​ម៉ែត្រ​គូប​ក្នុង​មួយ​ថ្ងៃ​និង​ថា​បាន​សាង​សង់​រួច​រាល់​ប្រមាណ​ជា​៦០​ភាគរយ​ហើយ។

(រូបភាព៖ រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​)

ប៉ុន្មាន​ថ្ងៃ​នេះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ ប្រ​ជា​ពល​រដ្ឋ​ក្នុង​រាជធានីភ្នំពេញ​ខ្លះ​​បាន​ឡើកឡើងពី​បញ្ហា​ទឹក​ខ្សោយ ឬ​ដាច់ទឹក​ជា​ដើម។

ទំនងជា​ចង់​ឆ្លើយ​តប​នឹង​ការ​លើកឡើងនេះ នៅ​លើទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន​នៅ​រសៀល​នេះ រដ្ឋាករ​ទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ​បាន​សរសេរ​ថា ដោយ​សារ​កំណើន​ប្រ​ជា​ជនក្នុង​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ធ្វើឲ្យ​តម្រូវ​ការ​ប្រើ​ប្រាស់ទឹក​ក៏​កើន​ឡើង​យ៉ាង​គំហុក​ដែរ។

ប្រ​ភព​ដដែល​បន្តថា៖ «រដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បាន​និង​កំពុង​សាង​សង់រោងច​ក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​ចំការ​មន​ ដែល​មាន​សមត្ថ​ភាព​ផលិត​ទឹក​ ៥២,០០០​ម៉ែត្រគូប/ថ្ងៃ​ បច្ចុប្បន្ន​នេះការ​ងារសាង​សង់បាន​ប្រមាណ​៦០%​និង​គ្រោង​ដាក់​ឲ្យ​​ដំណើរ​កា​រ​នា​ខែតុលា ឆ្នាំ២០១៩​នេះ»៕

អត្ថបទ៖ ទូច សុខា

មតិយោបល់