• 2019-03-16 08:49:01
  • ព័ត៌មាន

ត្រជាក់វិញ​ហើយ! ត្រៀម​ឆ័ត្រ​វិញ​ម្ដង​ ភ្លៀង​កក់​ខែ​ចាប់ផ្ដើម​ធ្លាក់​នៅ​សប្ដាហ៍​ក្រោយ​ហើយ​

  • 2019-03-16 08:49:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រ​សួង​ធនធានទឹក​​នារសៀល​នេះ​ឲ្យ​ដឹង​ថា​ចាប់ពី​ថ្ងៃទី​២១ ដល់​ទី​២៤ ខែមីនា ខាង​មុខនេះ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​នឹង​មាន​ធ្លាក់​ភ្លៀង​កក់​ខែ ហើយ​សីតុណ្ហភាព​ក៏​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ។

ក្នុង​សេចក្ដីជូន​ដំណឹង​មួយ​ចេញ​ផ្សាយ​នៅ​រសៀល​នេះ ក្រ​សួងធនធាន​ទឹក​ថា​ចាប់ពី​ថ្ងៃទី​២១ ដល់​២៤ ខែមីនា រាជធានី​ភ្នំពេញ ព្រៃវែង ស្វាយ​រៀង ក្រ​ចេះ ស្ទឹង​ត្រែង ត្បូង​ឃ្មុំ កំពង់ចាម កណ្ដាល តាកែវ កំពង់ធំ កំពង់​ស្ពឺ កំពង់​ឆ្នាំ និង​ពោធិ៍សាត់ នឹង​មាន​ភ្លៀង​កក់​ខែ ព្រមជាមួយ​នឹង​ខ្យល់​កន្ត្រាក់ និង​រន្ទះ​​ផង​ដែរ។

ដោយឡែក​ពីថ្ងៃទី​២៣ ដល់២៤ នៅ​ខេត្ត​បាត់​ដំបង សៀមរាប ប៉ៃលិន បន្ទាយ​មានជ័យ ឧត្ដរមានជ័យ និង​ព្រះ​វិហារនឹង​មាន​ភ្លៀង​កក់​ខែ ព្រមជាមួយ​នឹង​ខ្យល់​កន្ត្រាក់ និង​រន្ទះ​ដូចគ្នា។ ចំណែក​សីតុណ្ហភាពនៅ​ខេត្ត​ទាំងនេះ​វិញ ចាប់ពី​ថ្ងៃទី​២១ ដល់​២៤ ខែមីនា ក៏​នឹង​ធ្លាក់​ចុះ​បន្តិច​ផង​ដែរ។

ចំណែក​កម្រិត​សីតុណ្ហភាព​​ក្នុង​ក្រម​ខណ្ឌទូទាំងប្បរទេសវិញ​នឹង​មាន​នៅកម្រិត​ទាបបំផុត​ត្រឹម​២៥​ទៅ​២៧ អង្សាសេ និង​ក្ដៅ​បំផុត​នៅ​ត្រឹម​៣២ទៅ​៣៥​អង្សាសេ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់