- 2019-03-19 09:03:38
- ព័ត៌មាន
ហ្វីលីពីនជួបវិបត្តិខ្វះទឹកប្រើប្រាស់ មិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្ស
- 2019-03-19 09:03:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វីលីពីនជួបវិបត្តិខ្វះទឹកប្រើប្រាស់ មិនធ្លាប់មានក្នុងរយៈពេលជិត១ទសវត្ស
ចន្លោះមិនឃើញ
រដ្ឋធានីម៉ានីឡានៃប្រទេសហ្វីលីពីនដែលមានប្រជាជនប្រមាណជា ២លាននាក់ បានជួបប្រទះបញ្ហាកង្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ដែលមិនធ្លាប់មានក្នុងរយៈពេលជិត ១ទសវត្ស។
យោងតាមសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា ការផ្គត់ផ្គង់ទឹកចាប់ផ្ដើមមានបញ្ហារអាក់រអួលនៅតាមភូមិតូចៗជាច្រើនចាប់តាំងពីដើមខែមិនាមក ហើយក៏បានប៉ះពាល់ដល់ទីក្រុងទាំងមូលកាលពីសប្ដាហ៍មុន។ សង្កាត់ខ្លះ ត្រូវបានផ្ដាច់ទឹករយៈពេលជាច្រើនថ្ងៃដោយសារទឹកក្នុងទីក្រុងម៉ានីឡាមានកង្វះខាតរហូតដល់ជាង ១៤០លានលីត្រក្នុងមួយថ្ងៃ។
យ៉ាងណាមិញ អាជ្ញាធរឲ្យដឹងថាបញ្ហានេះកើតឡើងដោយសារកម្ពស់ទឹកធ្លាក់ចុះក្រោម ៦៩ម៉ែត្រនៅទំនប់ទឹក La Mesa ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់យ៉ាងសំខាន់ដល់ទីក្រុង ហេតុដូច្នេះទើបមិនមានទឹកហូរទៅកាន់រោងចក្រចម្រោះ Manila Water។ ជាការឆ្លើយតបនឹងបញ្ហានេះ ប្រធានាធិបតីហ្វីលីពីនលោក ឌូតឺតេ បានបញ្ជាកាលពីថ្ងៃសុក្រឲ្យបញ្ចេញទឹកពីទំនប់ Angat រយៈពេល ១៥០ថ្ងៃស្មើនឹង ៦០០ ០០០លានលីត្រដើម្បីផ្គត់ផ្គង់ដល់តម្រូវការ។
គួរឲ្យដឹងថា វិបត្តិខ្វះខាតទឹកប្រើប្រាស់នេះ ធ្លាប់កើតឡើងម្ដងដែរក្នុងប្រទេសហ្វីលីពីនកាលពីឆ្នាំ ២០១០ ដែលប្រទេសនេះរងគ្រោះដោយសាររលកកម្ដៅ El Nino ហើយផ្ទះនីមួយៗមិនមានទឹកប្រើប្រាស់ជាច្រើនម៉ោងក្នុងមួយថ្ងៃៗ៕