• 2019-03-20 01:53:15
  • ព័ត៌មាន

ត្រៀមចាំមើលទាំងអស់គ្នា! ព្រះចន្ទពេញវង់ចុងក្រោយបង្អស់ប្រចាំឆ្នាំ នឹងបង្ហាញខ្លួនយប់នេះ

  • 2019-03-20 01:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះ​ចន្ទ​ពេញ​វង់​ នឹង​បង្ហាញ​ខ្លួន​នៅ​ថ្ងៃ​ពុធ​ទី ២០​ខែ​មិនា​ដែល​ជា​ព្រះចន្ទ​ពេញ​វង់​ទី​បី និង​ចុង​ក្រោយ​បង្អស់​ប្រចាំ​ឆ្នាំ ២០១៩​នេះ។

ព្រះចន្ទ​ពេញ​វង់​នេះ កើត​ឡើង​ដំណាល​គ្នា​ជាមួយ​ថ្ងៃ (spring equinox) ដែល​ថ្ងៃ​ស្វាគមន៍​និទាឃរដូវ​នៅ​ប៉ែក​អ៊ឺរ៉ុប​ហើយ​ព្រឹត្តិការណ៍​នេះ​ធ្លាប់​កើត​ឡើង​ម្ដង​ដែល​កាល​ពី​ខែ​មិនា​ឆ្នាំ ១៩៨១។ ព្រះចន្ទនឹងកាន់តែភ្លឺខ្លាំងឡើង និង​ធំ​ឡើង​ៗ​ នៅ​លើ​ផ្ទៃ​មេឃ ហើយសង្ឃឹមថា​នឹង​មិន​មាន​ពពក​ដែល​ធ្វើ​ឲ្យ​ពិបាក​មើល​ព្រះចន្ទ​នោះ​ទេ។

យោង​តាម Space ឲ្យ​ដឹង​ថា​ព្រះ​ចន្ទ​នឹង​បង្ហាញ​ខ្លួន​នៅ​វេលា​ម៉ោង ៥:៥៨​នាទី​ល្ងាច​ថ្ងៃ​ពុធ​ទី ២០​ហើយ​ភ្លឺ​បំផុត (ពេញវង់) នៅ​វេលា​ម៉ោង ៩:៤៣​នាទី​ល្ងាច​ថ្ងៃ​ពុធ​ទី ២០​ខែ​មិនា​នេះ​៕

ប្រភព៖ AccuWeather ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់