• 2019-03-20 03:01:02
  • ព័ត៌មាន

មិនធម្មតា! អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មានកំណើនខ្លាំងបំផុតក្នុងពិភពលោក

  • 2019-03-20 03:01:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្រាវជ្រាវ​មួយ​ធ្វើ​ឡើង​ដោយ Routesonline បង្ហាញ​ថា​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​មាន​កំណើន​អ្នកដំណើរ​ខ្លាំង​បំផុត​ក្នុង​ពិភពលោក​នា​ឆ្នាំ ២០១៨។

យោង​តាម​ការ​ស្រាវជ្រាវ​នេះ​ឲ្យ​ដឹង​ថា ចំនួន​អ្នកដំណើរ​ឆ្លង​កាត់​ស្ថានីយ​អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​មាន​កំណើន​ដល់ ៣៨,៤% បើប្រៀបធៀប​នឹង​ប្រលាន​យន្ដហោះ​ចិន Jinjiang មាន​ត្រឹម ៣១,៩%។ ទិន្នន័យ​បង្ហាញ​ថា អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ​ទទួល​ អ្នកដំណើរ​ជាង ៦,២៥លាន​នាក់​ក្នុង​ឆ្នាំ ២០១៨ ធៀប​នឹង​ចំនួន​ត្រឹម​តែ ៤,៥​លាន​នាក់​កាល​ពី​ឆ្នាំ ២០១៧។

ជាមួយគ្នាដែរ ទិន្នន័យ​បង្ហាញ​ថា​អាកាសយានដ្ឋាន Jinjiang របស់ចិន​ឈរ​លេខ​២​ដែល​មាន​កំណើន​អ្នក​ដំណើរ​ខ្លាំង​បំផុត​តាម​ពី​ក្រោយ​ដោយ អាកាសយានដ្ឋាន Semarang ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី ខណៈ​ដែល​លេខ ៤​បាន​ទៅ​លើ​អាកាសយានដ្ឋាន​អន្ដរជាតិ Kempegowda Bangalore ប្រទេស​ឥណ្ឌា៕

(​អាកាសយានដ្ឋាន Jinjiang របស់ចិន​)

ប្រភព៖ travelandleisure ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់