• 2019-03-24 02:06:43
  • ព័ត៌មាន

រន្ធត់ណាស់! ផ្ទុះរោងចក្រគីមីនៅចិន អ្នកស្លាប់កើនជាង ៦០នាក់

  • 2019-03-24 02:06:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​ផ្ទុះ​រោងចក្រ​គីមី​ក្នុង​ទីក្រុង​ Yancheng ប្រទេស​ចិន បាន​កើន​ឡើង​រហូត​ដល់ ៦៤​នេះ។

ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​រោងចក្រគីមី Tianjiayi ភាគ​ខាង​កើត​ទីក្រុង​ Yancheng ដែល​បង្ក​ឲ្យ​មាន​អ្នក​របួស​រាប់​រយ​នាក់​ផ្សេង​ទៀត។ វា​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជា​គ្រោះ​ថ្នាក់​ដ៏​អាក្រក់​បំផុត​មួយ​នៅ​ឧស្សហកម្ម​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ការ​ផ្ទុះ​នេះ មាន​កម្លាំង​ខ្លាំង​បំផុត​ដែល​បង្ក​ឲ្យ​មាន​ការ​រញ្ជួយ​ដី​កម្រិត​ស្រាល និង​ជះ​ឥទ្ធិពល​ជាង ៤​គីឡូម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។​

ជាមួយ​គ្នា​ដែរ ក្រុម​អ្នក​ជួយ​សង្គ្រោះ​រាប់​រយ​នាក់ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​កើតហេតុ​ និង​ជម្លៀស​ប្រជាជន​ជាង ៤ ០០០​នាក់​ចេញ​ផង​ដែរ។ ចំណែក​ឯ​ប្រជាជន​ជាង ៦០០​នាក់​ ត្រូ​វបាន​ទទួល​ការ​ព្យាបាល​ខណៈ​ដែល​​អ្នក​ខ្លះ​បង្ខំ​ចិត្ត​បោះបង់​ចោល​ផ្ទះ​របស់​ពួកគេ​ទាំង​ស្រុង​ដោយ​សារ​ការ​បំផ្លិច​បំផ្លាញ និង​ការ​ប៉ះពាល់​ពី​សារធាតុ​គីមី។

ក្រោយ​កើត​ហេតុ​ អាជ្ញាធរ​ក្នុង​តំបន់​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​ពី​មូលហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ផ្ទុះ​នេះ​ខណៈ​ពេល​ដែល​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សាកសួរ។ គួរ​ឲ្យ​ដឹង​ថា រោងចក្រគីមី Tianjiayi នេះធ្លាប់​រំលោភបំពាន​បទ​បញ្ញត្តិ​ទាក់ទង​នឹង​បរិស្ថាន​ម្ដង​រួច​មកហើយ​កាល​ពី​ឆ្នាំ ២០០៧៕

ប្រភព៖ nytimes ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់