- 2019-03-25 06:30:14
- ព័ត៌មាន
គួរឲ្យសរសើរណាស់! ពលរដ្ឋខេត្តឈៀងម៉ៃ តស៊ូពាក់ម៉ាសទៅបោះឆ្នោតទោះខ្យល់ពុលនៅមានកម្រិតខ្ពស់
- 2019-03-25 06:30:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យសរសើរណាស់! ពលរដ្ឋខេត្តឈៀងម៉ៃ តស៊ូពាក់ម៉ាសទៅបោះឆ្នោតទោះខ្យល់ពុលនៅមានកម្រិតខ្ពស់
ចន្លោះមិនឃើញ
បើទោះបីជាមានការបំពុលខ្យល់ក្នុងកម្រិតខ្ពស់យ៉ាងណាក្ដី ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តឈៀងម៉ៃប្រទេសនៅបន្ដនាំគ្នាទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី ២៤ខែមីនានេះ។
យោងតាមពិន្ទុចេញដោយ Air Quality Index (AQI) បង្ហាញថាខេត្តឈៀងម៉ៃទទួលបានពិន្ទុខ្ពស់រហូត ៤៣៥ ដែលមាននៃថាជាតំបន់មានខ្យល់ពុលខ្លាំងជាងគេបំផុតក្នុងពិភពលោក ខណៈដែលទីក្រុង Dhaka ប្រទេសបង់ក្លាដេសឈរនៅលេខពីរមានគម្លាតឆ្ងាយគ្នាត្រឹម ២៥០ពិន្ទុប៉ុណ្ណោះ។ យ៉ាងណាមិញ ប្រជាពលរដ្ឋក្នុងខេត្តនេះរាប់ពាន់នាក់ ត្រូវបានមើលឃើញថានាំគ្នាពាក់ម៉ាសដើម្បីទៅបោះឆ្នោតនៅព្រឹកថ្ងៃអាទិត្យ ខណៈអ្នកមានសិទ្ធិបោះឆ្នោតមានចំនួន ៨០%ក្នុងចំណោមប្រជាជនក្នុងខេត្តទាំងមូល។
គួរឲ្យដឹងថា ការបោះឆ្នោតថ្នាក់ជាតិថៃ បានប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យទី ២៤ខែមីនាដែលជាការបោះឆ្នោតលើកដំបូងបង្អស់ចាប់តាំងពីឆ្នាំ ២០១៤មកក្រោយដោយត្រូវពន្យារពេលជាច្រើនលើកក្រោមការដឹកនាំរបស់លោក ប្រាយុទ្ធ ចាន់អូចារ៕
ចុចអាន ៖