• 2019-03-26 02:20:00
  • សុខភាព

ប្រឹង​ថែ​ស្បែក​មុខ​ព្រឹក​ល្ងាច តែ​នៅ​ឡើង​មុន​ក្ដាំង ដោយសារកំហុស​ទាំង​នេះ

  • 2019-03-26 02:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អាច​មិន​ទាន់​ដឹង ឬ​នឹក​ស្មាន​មិន​ដល់​ថា ហេតុផល​ខាង​ក្រោម​នេះ​គឺ​ជា​ដើម​ទង​នៃ​ការ​ឡើងមុន​ពេញ​មុខរបស់​អ្នក​ ទាំង​អ្នក​ប្រឹង​ថែ​រក្សា​ទាំង​ព្រឹក​ ទាំង​ល្ងាច​ក៏​ដោយ។ ពិភពលោក​​ពិត​ជា​អយុត្តិធម៌​មែន ខណៈ​មនុស្ស​មួយចំនួន​មិន​ខ្វាយខ្វល់​ពី​ស្បែក​សោះ បែរ​ជា​មាន​ស្បែក​ឡើង​ម៉ដ្ឋ​ដូច​ពង​មាន់ ​ឯ​អ្នក​ខ្លះ​វិញ​ចាយ​លុយ​ឡើង​រាប់​ភ្លេច នៅ​តែ​មាន​ស្បែក​គួរ​ឲ្យ​ខ្លាច។ យ៉ាងណាក្ដី ក៏​នៅ​មាន​ហេតុផល​មួយ​ចំនួន​ទៀត​ដែល​កំពុង​បង្ករ​ភាព​រាំង​ស្ទះ​នៃ​ដំំណើរ​ឆ្ពោះ​ទៅ​កាន់​ស្បែក​ស្អាត​របស់​អ្នក។ ខាង​ក្រោម​នេះ​គឺ​ហេតុផល​ដែល​អ្នក​អាច​នឹក​ស្មាន​មិន​ដល់។

១. ជក់​ផាត់​មុខ​របស់​អ្នក

ចង់​អ្នក​ផាត់​មុខ​ដោយ​គ្រឿង​សំអាង​ថ្លៃ​យ៉ាង​ណា លាប​ឡេ​ថែ​ស្បែក​ថ្លៃ​កប់​ពពក តែ​បើ​ជក់​ផាត់​មុខ​អ្នក​សំអាត​មិន​ស្អាត ពោរពេញ​ដោយ​ធូលី នោះ​មុខ​អ្នក​នឹង​ឡើង​មុន​ច្រើន​ជាង​មុន​ទៅទៀត ព្រោះ​មេរោគ​ឆ្លង​ពី​ជក់​មក​លើ​ស្បែក​មុខ។ ជា​ធម្មតា ជក់​ផាត់​មុខ​ត្រូវ​សំអាត​ពី​២ ទៅ​៤​សប្ដាហ៍​ម្ដង ដើម្បី​កំចាត់​មេរោគ​ចេញ។

២. ដៃ​មិន​ទាន់​ស្អាត​ពេល​លាប​ឡេ

ជឿជាក់​ថា អ្នក​ប្រាកដ​ជា​ធ្លាប់​លើក​ទូរសព្ទ​ពេល​កំពុង​លាប​ឡេ​មុខ ហើយ​ពេល​និយាយ​ចប់ ក៏​ខ្ជិល​ទៅ​លាង​ដៃ​ចេញ​ឡើង​វិញ។ ប្រការ​នេះ​ហើយ​គឺ​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​មេរោគ​វាយ​លុក​ស្បែក​មុខ​របស់​អ្នក។

៣. សក់ និង​ផលិត​ផល​ថែ​សក់

សក់​យូរ​ថ្ងៃ​ដែល​អត់​កក់ នឹង​ផ្ទុក​ទៅ​ដោយមេរោគ។ ផលិតផល​ថែ​សក់​ធ្វើ​ពី​ប្រេង​ដូង ពេល​ប៉ះ​មុខ​នឹង​ធ្វើ​ឲ្យ​ស្បែក​ឡើង​ខ្លាញ់ ងាយ​កើត​មុន។ ស្រ្ពៃ​បាញ់​រក្សា​ម៉ូដ​សក់​ក៏​ធ្វើ​ឲ្យ​ស្បែក​ងាយ​ប្រតិកម្ម​ដូច​គ្នា។

៤. ផលិតផល​ហួស​ដឺឡេ

នេះ​គឺ​ចំណុច​មួយ​ដែល​យើង​តែ​មិន​ចាប់​អារម្មណ៍។ ទាំង​គ្រឿង​ផាត់​មុខ និង​​ឡេ​ថែ​រក្សា​ស្បែក នៅ​ពេល​ហួស​ដឺឡេ​មិន​ត្រឹម​តែ​លែង​មាន​ប្រសិទ្ធិភាព​នោះ​ទេ​ វា​ថែម​ទាំង​ធ្វើ​ឲ្យ​ស្បែក​ប្រតិកម្ម​ទៀត​ផង។ បើ​ស្រាល ត្រឹម​តែ​រមាស់​ឬ​ក្រហម​ទេ តែ​បើ​ធ្ងន់​អាច​រលាក​ស្បែក ឡើង​កន្ទួល និង​ហើម​មុខ​ទៀត​ផង៕

ចុចអានបន្ត៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម